(សេអ៊ូល)៖ ប្រភពពីភ្នាក់ងារស៊ើបអង្កេត របស់ប្រទេស កូរ៉េខាងត្បូង នាថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេស កូរ៉េខាងជើងអាចផលិតអាវុធនុយក្លេអ៊ែរ បានដោយ ប្រើប្រាស់សារធាតុ Plutonium មិនដល់៦គីឡូក្រាមផង នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ។
ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ជាធម្មតា ការផលិតអាវុធនុយក្លេអ៊ែរ ត្រូវការសារធាតុនេះ រហូតដល់៦គីឡូក្រាម។ ក្នុងករណីដែលបរិមាណ នៃសារធាតុនេះថយចុះ បានបង្ហាញពីការវិវឌ្ឍន៍ ទៅមុខនៃបច្ចេកវិទ្យារបស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ដែលអាចផលិតអាវុធនុយក្លេអ៊ែរបាន ដោយប្រើប្រាស់សារធាតុ Plutonium ត្រឹមតែ៥គីឡូក្រាមតែប៉ុណ្ណោះ ក្នុងមួយគ្រាប់៕
ប្រភព ៖ Yonhap
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី