CamNews

ព័ត៌មានអន្តរជាតិ 

តុលា​ការ​ចិន កាត់​ទោស​​ប្រហារ​ជីវិត អតីត​មន្ត្រី​​ជាន់​ខ្ពស់​​ផ្នែក​ថាម​ពល​​មួយ​រូប ពី​បទ​ពុក​រលួយ

(​ប៉េកាំង)៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ បានឲ្យដឹងនៅរសៀល​ថ្ងៃចន្ទ ទី១៧ ខែតុលា នេះថា អតីតមន្ត្រីថាមពល​ជាន់ខ្ពស់ លោក Wei Pengyuan​​ ត្រូវបានតុលាការផ្តន្ទាទោស ប្រហារជីវិត ប៉ុន្តែត្រូវបានព្យួរទោស​រយៈពេល ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទពុករលួយ និងកាន់កាប់ទ្រពសម្បត្តិ​ក្នុងចំនួនដ៏ច្រើន ដោយគ្មានប្រភពច្បាស់លាស់។

យោងតាមសាលក្រម​របស់តុលាក្នុងខេត្ត Hebei​ លោក Wei ដែលជាអនុប្រធាននាយកដ្ឋាន នៃរដ្ឋបាលថាមពល ត្រូវបានគេរកឃើញថា​ លោក​បានទទួលសំណូក​ជាង ២១១.៧ លានយ័ន ឬស្មើនឹង ៣១.៤លានដុល្លារអាមេរិក។ សេចក្ដីប្រកាសនេះដដែល​បានឲ្យដឹងទៀតថា លោក Wei ត្រូវបានតុលាការចោទ​ប្រកាន់បន្ថែមទៀត ពីបទកាន់កាប់ទ្រព្យសម្បត្តិ ក្នុងចំនួនដ៏ច្រើន បានមកពី​ប្រភពមិនច្បាស់លាស់ ​ដែលនេះបានកើនឡើងលើស ប្រាក់ចំណូលស្របច្បាប់ របស់លោក៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh