CamNews

តារា 

Justin Bieber ត្រូវបានអ្នកជិតខាងប្តឹងទៅ ប៉ូលិស ៦ ដងក្នុង ២ ថ្ងៃ

តើរស់នៅជិត តារាល្បី Justin Bieber មិនមែនជារឿងទេឬ? ព្រោះថាថ្មីៗនេះ Justin Bieber ត្រូវ បានអ្នកជិតខាង របស់ខ្លួនប្តឹងទៀតហើយ ។



បើតាមប្រភពព័ត៌មានពី ET បានអោយដឹងថា ប៉ូលិសតំបន់ Beverly Hills បានទទួលទូរស័ព្ទប្តឹងពី អ្នកជិតខាងរបស់ Justin Bieber ដល់ទៅ ៦ ដងក្នុងរយៈពេល ២ ថ្ងៃដែលជាថ្ងៃ ចុងសប្តាហ៍កន្លង ទៅនេះ ។ ក្នុង ៦ ដងនោះគឺ ៤ ដងជាការប្តឹង ដែលទាក់ទងនិង សំលេងកងរំពង ខ្លាំងៗពេកនៅ ពេលយប់ដែល វាបណ្តាលមកពី Justin Bieber ជប់លាង ។ ២ ដងទៀតគឺគេប្តឹង ទៅលើមនុស្ស ប្លែកមុខនិងការប្រមូលផ្តុំ ដ៏គួរអោយសង្ស័យ(ត្រូវបានគេដឹងថាជា Fan របស់ Justin Bieber) ក៏វា ធ្វើអោយមានការ រំខានដល់អ្នកជិតខាងផងដែរ ។ ប៉ូលិសក៏បានចុះទៅ ហើយក៏បានសុំអោយ តារាល្បីរូបនេះ ចេះគោរពអ្នកជិតខាងផង ហើយនឹងការព្រមានមួយចំនួនទៀត ទើបតារាក្មេងនេះ ព្រមសហការហើយ បិទចំរៀងលឺរបស់ខ្លួន ។



គួរបញ្ជាក់ផងដែរថា Justin Bieber តារាវ័យ ២០ ឆ្នាំម្នាក់នេះ កំពុងតែស្ថិតក្នុង ការតាមដាននិង អង្កេតអត្តចរិត នៅឡើយដែលវា ជាប់ទាក់ទងនិងរឿង គប់ស៊ុតដាក់ផ្ទះ អ្នកជិតខាងកាលនៅ Calabasas ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ foxnews 


Tags: star singer justin bieber beverly hills