ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យទើបតែ ១៨ ឆ្នាំ នាង Miriam Weeks ក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ ត្រូវបានរកអោយឃើញថា នាងពិតជាទទួលបានភាពល្បីល្បាញជាខ្លាំង នៅក្នុង ប្រព័ន្ធអ៊ិនធើណេត ពោល បន្ទាប់ពីមានករណី បែកធ្លាយព័ត៌មាន ថានាងបានរត់ទៅធ្វើតួស្រីរឿង អាសអាភាស ក្នុងគោលបំណង ដើម្បីបានថវិការ យកមកបង់ថ្លៃសិក្សារបស់ខ្លួន ។
នាងបានផ្តល់ជាកិច្ចសម្ភាសន៍ អោយដឹងថា ជាការពិត នាងខ្ញុំពិតជាបានសម្រេចចិត្តធ្វើយ៉ាងដូច្នេះ មែន ខណៈពេលដែល ថ្លៃនៃការបង់ថ្លៃសាលា បានកើនខ្ពស់ដល់ទៅ ៧,៤០០០ ដុល្លារឯណោះក្នុង មួយឆ្នាំ ហើយនាងខ្ញុំអាចធ្វើវាទៅបាន ក្រោយពីបានសម្រេចចិត្ត ធ្វើការស្រាវជ្រាវ ទៅតាមប្រព័ន្ធ អ៊ិនធើណេត ស្តីពីរៀបធ្វើជាតួស្រី រឿងអាសអាភាស ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីនាងខ្ញុំ បានផ្ញើនូវប្រ វត្តិរូបសង្ខេប ក៏ដូចជា រូបថត នាងខ្ញុំ ក៏បានទទួលការទាក់ទង ពីទីភ្នាក់ងារ ម៉ូដែល ផ្ទាល់តែម្តង។
ជាការពិត ដើមឡើយ នាងពិតជាមិនចង់ផ្តល់ជាកិច្ចសម្ភាសន៍ ដល់បណ្តាសារព័ត៌មាននោះទេ ពី ព្រោះថា នាងពុំបានប្រាប់ឪពុកម្តាយ ពីការងារ អាជីពមួយនេះ នៅឡើយទេ តែបើទោះជាខំលាក់ បាំងយ៉ាងណាក៏ដោយចុះ ក៏មិនជិតដែរ ពីព្រោះថា បច្ចុប្បន្នភាព នាងពិតជាមានភាពល្បីល្បាញជា ខ្លាំង នៅក្នុងប្រព័ន្ធអ៊ិនធើណេត។
គួរបញ្ជាក់ថា នាង Miriam ជានិស្សិតច្បាប់ មកពីសាលា North Carolina ស្របពេលដែល ឪពុក របស់នាង មានអាជីព ជាគ្រូពេទ្យ បម្រើការ នៅក្នុងរដ្ឋធានី វ៉ាស៊ិនតោន សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ edvantage