CamNews

តារា 

ឆាយ វីរៈយុទ្ធ ទៅដាក់​បិណ្ឌ​ដល់​វត្ត​ជាយ​ដែន​ខ្មែរ-ថៃ ក្នុង​ក្រុង​ប៉ោយ​ប៉ែត

បន្ទាយមានជ័យ៖ ក្នុងវដូវបិណ្ឌភ្ជុំនេះ តារាសិល្បៈល្បីៗមិនតិចដួងទេ នាំគ្នាទៅវត្តទៅវ៉ា ដែលអារ៉ាមទាំងនោះ ភាគច្រើន នៅក្បែររាជធានីភ្នំពេញ ឬ ឆ្ងាយក្រុងតិចតួច ។ ចំឡែកតែលោកឆាយ វិរៈយុទ្ធ បែបជាមកដាក់បិណ្ឌដល់ទៅវត្តឆ្ងាយ គឺ ជាយដែនខ្មែរថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានចំងាយជាង ៤០០គីឡូម៉ែត ពីរាជធានីភ្នំពេញ ។

កាលពីព្រឹក ថ្ងៃទី ៩ ខែតុលា កន្លងទៅមហាជន រស់នៅក្នុងក្រុងនេះ បានភ្ញាក់ផ្អើលជាមួយឧឃ្ឃោសនស័ព្ទ បានផ្សព្វផ្សាយយ៉ាងច្បាស់ថា ល្ងាចនេះ លោក ឆាយ វីរៈយុទ្ធ និង មានវត្តមាន នៅវត្តរតនារាម ហៅវត្តផ្សាកណ្ដាល ដែលស្ថិតនៅលើទឹកដី ជាយដែនខ្មែរថៃ ខណៈបងប្អូនពុទ្ធបរិស័ទនៅទីនោះ មិននឹកស្មានថា នឹងមានវត្តមានតារាសិល្បៈល្បីដូចជា លោក ឆាយ វីរៈយុទ្ធ ចូលរួមកាន់បិណ្ឌក្នុងវត្តឆ្ងាយបែបនេះទេ ។
 
ក្រៅពីលោក ឆាយ វីរៈយុទ្ធ មកធ្វើបុណ្យដាក់បិណ្ឌ នៅវត្តជាយដែន លោកក៏សម្ដែងជាលក្ខណៈ ការប្រគំតន្រ្តី មិនយកប្រាក់ផងដែរ ដែលផ្ទុយពីវត្តមានលោករាល់ដង មានការលក់សំបុត្រ ឬ ការប្រគំតន្ត្រីរបស់ផលិតផល នានាជាដើម ។
នេះបានបង្ហាញពីសទ្ធាជ្រះថ្លា របស់ លោកឆាយ វីរៈយុទ្ធ ចំពោះព្រះពុទ្ធសាសនា ដ៏ល្អផូរផង់នេះ។ ក្រៅពីសន្ដានចិត្តក្នុងការធ្វើបុណ្យលោក ក៏មានសុទ្ធា ច្រៀងជូនមិនគិតប្រាក់ទៀត ពិតជា ឧត្តុងឧត្តមណាស់ ។

ក្រៅពីវត្តមាន តារាចម្រៀង ឆាយ វីរៈយុទ្ធ ក៏មានវត្តមាន អ្នកមានដ៏ស្តុកស្ដមម្នាក់ នឹងចូលរួមក្នុងកម្មវិធីនៅល្ងាចនេះផងដែរ ហើយគេមិនទាន់ដឹងថា មានមូលហេតុអ្វី ដែលធ្វើឲ្យលោក ឆាយ វីរៈយុទ្ធ សុខចិត្ត ធ្វើដំណើរយ៉ាងឆ្ងាយពីភ្នំពេញ មកប៉ោយប៉ែត ដើម្បីតែធ្វើបុណ្យកាន់បិណ្ឌនេះទេ ។ ប៉ុន្តែប្រភពបាននិយាយថា អ្នកមានស្តុក នៅទឹកដីជាយដែននេះ មានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយ តារាចម្រៀងរូបនេះ ក៏អញ្ជើញឲ្យចូលរួមជាមួយគ្នា។ ក្រៅពីនេះលោកមានឈ្មោះលើគេជាអ្នកផ្ដើមបុណ្យ ក្នុងចំណោម អ្នកមានស្តុក នៅប៉ោយប៉ែត៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Chhay virakyuth Star news local news