CamNews

ភាពយន្ត 

ឈុតមានកំណត់របស់ Star Wars ដែលមិនធ្លាប់មានពីមុន បានមកដល់កម្ពុជាហើយ!!!!

ភាពយន្ត ៖ ឈុតដែលមានកំណត់នេះមានត្រឹមតែ ៦០០ ឈុតទូទាំងពិភពលោក ហើយប្រទេស កម្ពុជា ក៏ទទួលបានចំនួន១២០ឈុត​ផងដែរ។ សម្រាប់អបអរសារទរវគ្គថ្មី Star Wars The Force Awakens អ្នកគាំទ្រទាំងអស់អាចធ្វើការទៅត្រង់ជួរដើម្បីទិញ នូវឈុត​​​  ពិសេស នេះបាន​ នៅរោង​ភាពយន្ត លេជេន TK និងរោងភាពយន្ត City Mall។ ១២០ឈុត​នោះ​ ដែលមាន ៖
- 60 ឈុត Dark Side មានលក់នៅរោងភាពយន្តលេជេន សាខា TK 
- 60 ឈុត Light Side មានលក់នៅរោងភាពយន្តលេជេន សាខា City Mall
ដោយឈុតនិមួយៗរួមមាន សំបុត្រចូលទស្សនាខ្សែភាពយន្ត អាវយឺត កែវ និង កាតអនុស្សាវរីយ៍​ក្នុងតម្លៃ ៣០ ដុល្លារ ដោយសារចំនួនមានត្រឹមតែ ៦០ ឈុតប៉ុណ្ណោះ ហើយមានតែនៅសាខា​រោង​ភាពយន្តលេជេនដូចជម្រាបខាងលើនៅថ្ងៃទី ០៤ ធ្នូ ២០១៥ ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង​៨យប់​តែប៉ុណ្ណោះ។ អ្នកតម្រង់ជួរម្នាក់ៗអាចធ្វើការជាវបានតែមួយឈុតប៉ុណ្ណោះ។

គួរបញ្ចាក់ផងដែរថា​ Star Wars The Force Awakens នេះជាភាគទី ៧​ហើយនៅ​​ ក្នុង Star Wars Franchise ដែល Lucasfilm និងអ្នកដឹកនាំរឿងបែបចក្ខុវិស័យ   លោក J.J. Abrams​  សហការគ្នា ដើម្បីនំាអ្នកទាំងអស់គ្នាវិលត្រលប់ទៅកាន់ភពផ្កាយដ៏សែនឆ្ងាយ គឺ Star Wars ដែលនឹងវិលមក កាន់ រោងភាពយន្ត  ជាមួយនឹង  វគ្គថ្មីមួយនេះ ។ Star Wars The Force Awakens នឹង មានចាក់ បញ្ចាំង នៅគ្រប់រោងភាពយន្តនៅប្រទេសកម្ពុជាយើងនៅថ្ងៃទី ១៨ ធ្នូ ២០១៥ ខាងមុខនេះ។

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្ត នេះ និង ពត៌មាន ផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាច  ចូលទៅកាន់   ចៃកុន  តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.face book.com/JaiKon.Cambodia  , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បី   ទទួល  បានរង្វាន់ដូចជាសំបុត្រ កុននិង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕

ទស្សនា Trailer នៅទីនេះ


ប្រភព ៖ Westec Media Limited



Tags: Westec Hollywood movie Disney Sony Legend Major cineplex Star Wars