CamNews

តារា 

ងួន ចាន់ដេវីត ទម្លាយទំនាក់ទំនងជាមួយនិង កញ្ញា ទេព បូព្រឹក្ស

ភ្នំពេញ ៖ តារាចម្រៀង ២ ដួងដែលមានឈ្មោះបោះសម្លេងពីផលិតកម្ម រស្មីហង្ស មាស កញ្ញា ទេព បូព្រឹក្ស ជាមួយនិងលោក ងួន ចាន់ដេវីត បានធ្វើឲ្យមហាជនកាន់តែសង្ស័យអំពីទំនាក់ទំនងរបស់ពួកគេ នៅក្នុងរង្វង់សិល្បៈ ។ 

ហើយថ្មីៗនេះ លោក ងួន ចាន់ដេវីត ទម្លាយទំនាក់ទំនងជាមួយនិង កញ្ញា ទេព បូព្រឹក្ស ដោយធ្វើការបង្ហោះរូបថតពាក់ចិញ្ចៀនមួយវង់ នៅម្រាមដៃនាង ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ទទួលបានចិញ្ចៀនមួយវង់ដែលនៅក្នុងដៃកណ្តាលពីគូស្នេហ៍របស់ខ្ញុំ @boprek" ។ 

នៅក្នុងសារមួយនេះបានបញ្ជាក់ឲ្យដឹងថា ម្ចាស់បទ "My សង្សារ" និងម្ចាស់បទ "ញីកែងជើង" គឺពិតជាគូស្នេហ៍នឹងគ្នាពិតមែន បើទោះបីជាតារាចម្រៀងទាំងពីរដួងនេះ ធ្លាប់បានបដិសេធកន្លងមកថា មិនមែនជាគូស្នេហ៍ក៏ដោយចុះ ៕



ដោយ ៖ គន្ធា


Tags: G-davit Tep boprek Pich sophea