CamNews

ព័ត៌មានអន្តរជាតិ 

ជនជាតិអាមេរិកកាត់កូរ៉េខាងត្បូងមួយរូប ត្រូវបានកូរ៉េខាងជើង កាត់ទោសដាក់ពន្ធនាគារ ១០ឆ្នាំ

(ព្យុងយ៉ាង)៖ តុលាការកំពូលរបស់ប្រទេសកូរ៉េខាងជើងសម្រេចផ្តន្ទាទៅលើ ជនជាតិអាមេរិក ដែល មានដើមកំណើតនៅកូរ៉េខាងត្បូងមួយរូប ឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ និងបម្រើពលកម្ម កម្រិតធ្ងន់ថែមទៀត។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០១៦។



បុរសវ័យចំណាស់ខាងលើនេះមានឈ្មោះថា Kim Dong-chul ត្រូវបានកូរ៉េខាងជើង ចាប់ខ្លួននៅក្នុង សណ្ឋាគារមួយកន្លែងក្នុងទីក្រុងព្យុងយ៉ាង កាលពីពេលកន្លងទៅនេះ ដោយគេសង្ស័យថា រូបលោកបានលួចលាក់ មានបំណងចង់បង្កភាពចលាចលនៅក្នុង ប្រទេសកូរ៉េខាងជើង៕

 

 

ប្រភព ៖ CNA


Tags: north korea south korea missile satellite