CamNews

កីឡាអន្តរជាតិ 

Alex Ferguson លាតត្រដាង ពីអាថ៌កំបាំង ដែលគាត់ចាកចេញ ពី Man United នឹង ឱកាសចង់ចូលមកកាន់តំណែងវិញ

ព័ត៌មានកីឡា៖ អតីតគ្រូបង្វឹកជើងចាស់ ដ៏ល្បីឈ្មោះប្រចាំនៅ ក្លឹបបិសាចក្រហម Man United បានទម្លាយ​អាថ៌កំបាំង មូលហេតុដែលជម្រុញឲ្យឈានជើងចាកចេញ ពីក្លឹប ខណៈដែលចិត្ដរបស់គាត់មិនចង់ទាល់តែ​សោះ។ 

លោក Sir Alex Ferguson បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គាត់គួរតែវិលត្រលប់មកកាន់តំណែងជា ប្រធានក្លឹប និងគ្រូបង្វឹកក្នុង Man Uited វិញ ប្រសិនជា ឱកាស​មួយនេះ ត្រូវបានគេអនុញ្ញាតឲ្យរូបគាត់ វិលវិញបាននោះ ។ 

គ្រូបង្វឹកជើងចាស់រូបនេះ បានសម្រេចចិត្ដចាកចេញពី Man Uited កាលពីឆ្នាំ ២០១៣ ក្រោយពីបានចំណាយពេល ២៦ ឆ្នាំ ក្នុងទឹកដី Old Trafford ។ ហើយមូលហេតុដែល ជម្រុញឲ្យគាត់ សម្រេចចិត្ដធ្វើបែបនេាះ គឺ មានបញ្ហាផ្ទៃក្នុងគ្រួសារ ជួបរឿងសង្វេក ដោយប្អូនស្រីរបស់ប្រពន្ធគាត់ ត្រូវទទួលអនិច្ចកម្ម ចោលប្រពន្ធរបស់គាត់ ដូច្នេះ គាត់មិនអាចឃ្លាតឆ្ងាយពីប្រពន្ធរបស់គាត់បានឡើយ ។ 

ដោយស្ថិតក្រោមការដឹកនាំយ៉ាងវៃឆ្លាត នឹងបន្សល់ទុកស្នាដៃ ៣៨ ដងដោយជោគជ័យពានរង្វាន់ អស់​រយៈ​ពេល ២៦ ឆ្នាំកន្លងមក លោក Sir Alex Ferguson ក៏បាននិពន្ធសៀវភៅពីភាពជោគជ័យរបស់ខ្លួន​ជាកំពូលអ្នកដឹកនាំដ៏ឆ្នើមប្រចាំឆ្នាំ ។ 

ពាក្យសម្ដីរបស់ លោក Sir Alex Ferguson ប្រាប់អ្នកសារព័ត៌មាន៖ 

" ជាការពិតណាស់ខ្ញុំគួរតែធ្វើ ខ្ញុំបានឃើញប្រពន្ធរបស់ខ្ញុំកំពុងមើលទូរទស្សន៍នៅយប់មួយ ដែលកែវភ្នែករបស់នាង គឺសម្លឹងទៅរកតែ ប្អូនស្រីរបស់នាងតែប៉ុណ្ណោះ ខ្ញុំដឹងថា នាងប្រាកដជា ឯកោ នឹងអាល័យ​ប្អូនស្រីខ្លាំងណាស់ តើអ្នកដឹងទេ ពួកគេគឺជាបងប្អូនភ្លោះនឹងគ្នា។ ខ្ញុំគិតថាខ្ញុំគួរតែផ្ដល់ពេលវេលាឲ្យបានគ្រប់គ្រាន់ដល់គ្រួសារ ហើយខ្ញុំក៏មិនអស់ចិត្ដនឹង ការចាកចេញពី Man United ដែរ ខ្ញុំស្រលាញ់ អ្វីៗទាំងអស់នៅក្នុង Man United ប៉ុន្ដែធ្វើយ៉ាងណា ក៏មិនអាចទៅរួចដែរ ព្រោះ ឡានក្រុង កំពុងតែធ្វើដំណើរលើវិថីជីវិត ទៅមុខបន្ដិចម្ដងៗ ហើយគ្មានការបកក្រោយឡើយ ។ " ។


 ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror 


Tags: Sport News Man United Sir Alex Ferguson