CamNews

ព័ត៌មានអន្តរជាតិ 

ប្រធានាធិបតីអូបាម៉ា ខឹងខ្លាំង ពេលដឹងថា កូនស្រីជក់កញ្ឆា

ប្រភពព័ត៌មានមួយបានបង្ហើបឱ្យដឹងថា លោក អូបាម៉ា បានខឹងយ៉ាងខ្លាំង នៅពេលដឹងថា កូន
ស្រីរបស់ខ្លួនត្រូវបានគេប្រទះឃើញជក់កញ្ឆានៅទីសាធារណៈ កាលពីខែមុន។

“នេះគឺជាសុបិនអាក្រក់បំផុតរបស់ប្រធានាធិបតី” នេះបើតាមប្រភពព័ត៌មានមួយដែលបានប្រាប់
ទំព័រ Radar Online។ ទន្ទឹមនឹងនេះ ប្រភពខាងលើក៏បានបន្តថា អ្នកដឹកនាំនៅសេតវិមាន បានសួរ
នាំកូនស្រីរបស់ខ្លួន អំពីសកម្មភាពដែលនាងបានធ្វើ ក្នុងរដូវវិសមាសកាលកន្លងទៅរបស់គ្រួសារ។

ប្រភពខាងលើបន្ថែមថា “ប្រធានាធិបតីដែលជិតនឹងអស់អាណតិ និងគ្រួសារ តែងតែមានការប្រុង
ប្រយ័ត្នរាល់សកម្មភាពតាំងពីដើមរៀងមក ប៉ុន្តែសកម្មភាពរបស់ ម៉ាលា អូបាម៉ា (Malia Obama)
បានបំផ្លាញកិត្តិយសរបស់លោកអូបាម៉ា”។

កាលពីខែមុន ម៉ាលា អូបាម៉ា ជាកូនស្រីច្បងរបស់ប្រធានាធិបតីបារ៉ាក់អូបាម៉ា ត្រូវបានគេប្រទះ
ឃើញកំពុងជក់កញ្ឆា ក្នុងពិធីជប់លៀងតន្ត្រី Lollapalooza នៅ Chicago។ នៅក្នុងពិធីនេះ ម៉ាលា
អូបាម៉ា បានក្លាយជាទីចាប់អារម្មណ៍របស់មនុស្សទូទៅ នៅពេលនាងស្លៀករ៉ូបសិចស៊ី និងរាំរែក
ជាមួយមិត្តភ័ក្ដិ។

សូមបញ្ជាក់ថា ម៉ាលា អូបាម៉ា បានបញ្ចប់ការសិក្សានៅសាលាវិទ្យាល័យ Sidwell Friends នៅក្នុង
ក្រុងវ៉ាសិងតោន កាលពីខែមិថុនាកន្លងទៅ។ នាងបានសម្រេចចិត្តឈប់រៀនមួយឆ្នាំ មុនពេលក្លាយ
ជានិស្សិតនៅសកលវិទ្យាល័យ Harvard នៅឆ្នាំក្រោយ។

ចំណែកប្អូនស្រីរបស់ ម៉ាលា គឺ សាសា (Sasha) អាយុ ១៥ឆ្នាំ កាលពីដើមខែនេះ ត្រូវបានគេប្រទះ
ឃើញកំពុងជូតតុកៅអី និងឈរបម្រើភ្ញៀវនៅកន្លែងគិតលុយក្នុងអាហារដ្ឋាន Nancy នៃកោះ
Martha’s Vineyard ក្នុងរដ្ឋ Massachusetts ។ ជូ ម៉ូចាបឺរ (Joe Moujabber) ដែលជាម្ចាស់ហាងខាង
លើ ត្រូវបានគេជឿថា ជាមិត្តភ័ក្ដិរបស់គ្រួសារអូបាម៉ា បានរៀបចំឱ្យសាសា មានការងារធ្វើបន្ថែមក្នុង
រដូវក្ដៅនៅទីនេះ។

ប្រែសម្រួល ៖ បុត្រា


Tags: អូបាម៉ា Malia Obama Obama