CamNews

កីឡាអន្តរជាតិ 

Barcelona គ្រោងនឹងបន្ដកិច្ចកុងត្រាថ្មី ដល់ Neymar ខណៈតម្លើងប្រាក់ប្រចាំឆ្នាំ ឲ្យស្មើនឹង Messi

ព័ត៌មានកីឡា៖ ក្លឹបជើងខ្លាំង Barcelona គ្រោងនឹងបង្កើតកិច្ចប្រជុំមួយ ដើម្បីពិភាក្សារឿង បន្ដកិច្ចកុងត្រា​ថ្មីជាមួយ ខ្សែប្រយុទ្ធវ័យក្មេង Neymar ដោយតម្លើងប្រាក់ប្រចាំឆ្នាំ ឲ្យមានកម្រិតស្មើនឹង Messi បន្ទាប់​ពីមានការប៉ុនប៉ងពីក្លឹប Man United ដែលបង្ហើបដំណឹងថា ហ៊ានដេញថ្លៃទីផ្សាររហូតដល់ទៅ ២៤០​លាន​ផោន ។ 

មួយរយៈមុនម្ចាស់ក្លឹប Barcelona ដូចជាមិនអើពើ និងរសើបជាមួយដំណឹងថា ក្លឹប Man United គ្រោងនឹង បោះទុនលើកកីឡាករ Neymar រហូតដល់ទៅ ២៤០ លានផោននោះទេ ក៏ព្រោះតែជឿជាក់ថា កីឡាករ មិនបានមានទំនាក់ទំនងអ្វី ជាមួយក្លឹបនោះដែរ ប៉ុន្ដែមកទល់ពេលនេះ ក៏ស្រាប់តែមានការ បង្ហើប​សាជាថ្មីថា លោក Josep Bartomeu គ្រោងនឹងកោះប្រជុំគ្នា ថានឹងបន្ដកិច្ចកុងត្រាថ្មីដល់កីឡាករ ដែលមាន​រយៈពេល ៥ឆ្នាំបន្ដទៀត ព្រមទាំងតម្លើងប្រាក់ប្រចាំឆ្នាំ​ឲ្យមាន កម្រិតស្មើនឹង Messi គឺ មានចំនួន ដល់​ទៅ ១៤.៦ លានផោន ចំណែកប្រាក់ទទួលបានកន្លងមកត្រឹម ៦.៤ លានផោនតែប៉ុណ្ណោះ។ ប្រភពគេទំព័រដដែលបានឲ្យដឹងទៀតថា Barcelona​ ដូចជាមាន ការភ័យខ្លាចនឹងដំណឹង នេះផងដែរ ហេតុនេះហើយក៏សម្រេចគ្រោងនឹងបង្កើតកិច្ចកុងត្រាថ្មីឲ្យហើយ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ caughtoffside


Tags: Sport News Neymar Barcelona