CamNews

ប្លែកៗ 

សង្សារ២០នាក់ ស្មើនឹង iPhones ២០គ្រឿង ៖ នេះជាវិធីដែលនារីម្នាក់ប្រើ ដើម្បីបានលុយទិញផ្ទះ

នារីម្នាក់រស់នៅក្នុងទីក្រុង Shenzhen ប្រទេសចិន បានក្លាយជាទីចំណាប់អារម្មណ៍របស់អ្នកលេង
បណ្ដាញសង្គមនៃប្រទេសនេះ បន្ទាប់ពីរឿងរ៉ាវដែលនាងមានសង្សារ ២០នាក់ក្នុងពេលតែមួយ
ដើម្បីរកប្រាក់ទិញផ្ទះ ត្រូវបានបែកធ្លាយ។

នារីដែលមានឈ្មោះថា Xiaoli បានធ្វើឱ្យបណ្ដាញសង្គម Sina Weibo (ចិន) មានភាពក្ដៅគគុក 
បន្ទាប់ពីរឿងរ៉ាវដែលនាងមានសង្សារម្ដង ២០នាក់ ត្រូវបានគេចែករំលែក។

Xiaoli បានស្នើឱ្យបុរស ២០នាក់ដែលនាងកំពុងទាក់ទង ទិញ iPhone 7 ម្នាក់មួយគ្រឿងឱ្យនាង
ក្រោយមក នាងក៏បានលក់ទូរស័ព្ទទាំងនេះ ដែលមានតម្លៃសរុប ១៧.០០០ដុល្លារអាមេរិក ហើយ
បានប្រើប្រាស់ប្រាក់ទាំងនេះដើម្បីកក់ប្រាក់ទិញផ្ទះមួយខ្នងនៅជាយក្រុង។

ហេតុការណ៍នេះត្រូវបានគេយកមកបង្ហាញ ដោយមិត្តរួមការងារម្នាក់របស់ Xiaoli ដែលមានរហ័ស
នាមថា Proud Qiaoba បានបង្ហោះព័ត៌មាននេះនៅលើ blog ដ៏ល្បីឈ្មោះរបស់ចិន ឈ្មោះ Tian
Ya Yi Du ។

Proud Qiaoba បានសរសេរនៅក្នុងអត្ថបទរបស់ខ្លួនថា “អ្នកទាំងឡាយក្នុងការិយាល័យ កំពុងតែ
ជជែកគ្នាអំពីរឿងនេះ។ តើមាននរណាដឹងបានថា សង្សារទាំងឡាយរបស់នាងគិតយ៉ាងណា នៅ
ពេលព័ត៌មាននេះ ត្រូវបានបើកកកាយជាសាធារណៈ?”។

Proud Qiaoba បានឱ្យដឹងថា Xiaoli កើតនៅក្នុងគ្រួសារក្រីក្រមួយ ដែលមានម្ដាយជាមេផ្ទះ និង
ឪពុកជាកម្មករ។

Proud Qiaoba បន្តថា “បច្ចុប្បន្ន ឪពុកម្ដាយរបស់ Xiaoli មានអាយុច្រើនណាស់ទៅហើយ។ ជាមួយ
នឹងតួនាទីជាបងស្រី Xiaoli កំពុងរងសម្ពាធនៃក្ដីសង្ឃឹមថានឹងអាចទិញផ្ទះតូចមួយសម្រាប់គ្រួសារ
។ល។ ប៉ុន្តែ គេស្ទើរតែមិនអាចជឿបានថា នាងប្រើប្រាស់វិធីសាស្ដ្រនេះ”។

នៅពេលរឿងរ៉ាវស្ដីអំពី Xiaoli ត្រូវបានចែករំលែក មនុស្សជាច្រើនបានសំដែងការមិនសប្បាយចិត្ត
ទៅនឹងសកម្មភាពរបស់នាង ដោយយល់ថា ការមានសង្សារ ២០នាក់ក្នុងពេលតែមួយគឺជារឿង
ដែលមិនអាចទទួលយកបាន។ មនុស្សមួយចំនួនគិតថា នេះគឺជាសកម្មភាពបើកប្រាស់។

ទោះជាយ៉ាងនេះក្ដី ក៏មានអ្នកខ្លះគាំទ្រទង្វើរបស់ Xiaoli ដោយយល់ថា នាងត្រូវរងសម្ពាធពីគ្រួសារ
ទើបបង្ខំចិត្តធ្វើបែបនេះ។ ក្រៅពីនេះ ក៏មានអ្នកខ្លះយល់ថា នាងគឺជានារីស្រស់ស្អាត និងឆ្លាតវៃ
ទើបអាចមានសង្សារ២០នាក់ក្នុងពេលតែមួយ។

អ្នកលេងបណ្ដាញសង្គមចិនម្នាក់បានសរសេរថា “ខ្ញុំមិនអាចរកបានសង្សារសូម្បីតែម្នាក់ ចំណែក
នាងមានសង្សារដល់ទៅ២០នាក់ក្នុងពេលតែមួយ ហើយជាងនេះនាងថែមទាំងអាចស្នើឱ្យពួកគេ
ទិញ iPhone ឱ្យខ្លួនម្នាក់មួយគ្រឿង។ ខ្ញុំពិតជាចង់ពឹងនាងឱ្យបង្រៀនខ្ញុំអំពីជំនាញនេះ”។

ប្រែសម្រួល ៖ តារា
ប្រភព ៖ BBC


Tags: សង្សារ២០នាក់ ចិន iPhones ២០គ្រឿង