អតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ បានអះអាងថា នាងនឹងមិនរត់ភៀសខ្លួនឡើយ ហើយនាងត្រៀមខ្លួនដើម្បីប្រឈមមុខនឹងការផ្តន្ទាទោស ដែលអាចឲ្យនាងជាប់ពន្ធនាគាររួចហើយ។
អ្នកស្រី យ៉ីងឡាក់ ត្រូវបានចោទប្រកាន់ពីការមិនគោរពកាតព្វកិច្ច ដោយបរាជ័យក្នុងការបញ្ចប់អំពើពុករលួយ និងភាពមិនប្រក្រតី ដែលកើតចេញពីគម្រោងសន្យាទិញស្រូវរបស់រដ្ឋាភិបាលលោកស្រី។ សវនាការចុងក្រោយសម្រាប់សាក្សីការពារក្តី នឹងគ្រោងធ្វើនៅថ្ងៃទី 21 ខែកក្កដានេះ។
បន្ទាប់មក ផ្នែកព្រហ្មទណ្ឌរបស់តុលាការកំពូល សម្រាប់អ្នកកាន់តំណែងនយោបាយ នឹងបញ្ជាក់ពីកាលបរិច្ឆេទទាំងដើមបណ្តឹង និងចុងចោទ ក្នុងការចេញសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ ដែលជាធម្មតាកើតឡើងពីមួយសប្តាហ៍ ឬមិនហួសពីមួយខែឡើយ ក្រោយពេលដែលរឿងក្តីត្រូវបានបញ្ចប់។
តុលាការត្រូវបានគេរំពឹងថានឹងចេញសេចក្តីសម្រេចមួយនៅខែកញ្ញា។ ប្រសិនបើរកឃើញកំហុស លោកស្រីយីងឡាក់អាចប្រឈមនឹងការជាប់គុករហូតដល់ 10 ឆ្នាំ។
ខុសពី លោក ថាក់ស៊ីន លោកស្រីយីងឡាក់ តស៊ូជំនះរឿងក្តីនេះរហូតដល់ទីបញ្ចប់។ អ្នកស្រីបានប្រាប់បាងកកប៉ុស្តិ៍ថា៖ «រង់ចាំមើលទាំងអស់គ្នា។ ខ្ញុំនឹងនៅក្នុងតុលាការរហូតដល់ទីបញ្ចប់។ យើងនឹងជួបគ្នានៅទីនោះ»។
នៅថ្ងៃនោះ លោកស្រីយីងឡាក់ អាចត្រូវបានគេឃុំខ្លួនភ្លាមៗ ប្រសិនបើតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ។
អ្នករិះគន់ខ្លះ ជាពិសេសអ្នកប្រឆាំងនយោបាយរបស់លោកស្រី ជឿថាលោកស្រីយីងឡាក់នឹងដើរតាមគន្លងរបស់លោកថាក់ស៊ីន ដែលធ្វើការហោះហើរ មុនពេលតុលាការកាត់ទោស 2 ឆ្នាំក្នុងពន្ធនាគារ នៅក្នុងករណីរំលោភដីធ្លី Ratchadaphisek កាលពីឆ្នាំ 2008 ។ គាត់បាននិរទេសខ្លួនឯងតាំងពីពេលនោះមក។
លោកស្រីយីងឡាក់ បានច្រានចោលពាក្យទាំងនោះ ដោយនាងនិយាយថា បានត្រៀមខ្លួនសម្រាប់ថ្ងៃជំនុំជម្រះរបស់នាង។ នាងបាននិយាយជាមួយនឹងមុខមាំថា៖ «ខ្ញុំត្រៀមខ្លួនប្រឈមមុខនឹងជោគវាសនារបស់ខ្ញុំ»។
អ្នកសង្កេតការណ៍នយោបាយខ្លះនិយាយថា ប្រសិនបើលោកស្រីយីងឡាក់ស្នាក់នៅក្នុងប្រទេសថៃ ហើយត្រូវជាប់ពន្ធនាគារ ចលានដែលចាត់ទុកនាងជាវីរនារីនយោបាយនឹងកើនឡើង ដែលនឹងនាំឱ្យលោកស្រីវិលត្រឡប់មករកឆាកនយោបាយវិញ។
ប៉ុន្តែអ្នកវិភាគមួយចំនួនបាននិយាយថា ប្រសិនបើនាងត្រូវបានគេរកឃើញថាមានទោស នោះនាងនិង ក្រុមអ្នកប្រឆាំងរបស់គ្រួសារស៊ីណាវ៉ាត្រ នឹងនៅតែមានភាពរឹងមាំ ហើយការកាត់ទោសដាក់គុករបស់នាងនឹងក្លាយជាមូលហេតុនៃការធ្វើរដ្ឋប្រហារ។
លោកស្រីយីងឡាក់បាននិយាយថា លោកស្រីមានការជឿជាក់ថាសាក្សី ដែលផ្តល់សក្ខីកម្មនៅក្នុងតុលាការ នឹងបង្ហាញថានាងគ្មានកំហុសអ្វីទេ។
«ទោះបីជាមានឱកាសឈ្នះត្រឹមតែ1 ភាគរយក៏ដោយ ខ្ញុំនឹងបន្តខំប្រឹងអោយអស់ពីលទ្ធភាព ដើម្បីបង្ហាញថាខ្ញុំគ្មានកំហុស» អ្នកស្រីបន្តទៀតថា៖ «យើងជឿថាឱកាស 1 ភាគរយ អាចនឹងកើនឡើង។ យើងនឹងបន្តដើរទៅមុខ តាមដែលអាចធ្វើទៅបាន»។
នៅក្នុងដំណាក់កាលចុងក្រោយនៃការតស៊ូស្របច្បាប់ អ្នកស្រីយីងឡាក់ និងក្រុមស្របច្បាប់របស់គាត់ បានស្នើសុំតុលាការកំពូលកាលពីសប្តាហ៍មុន ឲ្យស្វែងរកសេចក្តីសម្រេចពីតុលាការធម្មនុញ្ញ ក្នុងដំណើរការនីតិវិធីពាក់ព័ន្ធនឹងករណីរបស់គាត់។
គាត់បានស្នើសុំឲ្យច្បាប់តុលាការធម្មនុញ្ញ ដំណើរការនីតិវិធីពាក់ព័ន្ធនឹងករណីរបស់គាត់ ផ្អែកទៅលើច្បាប់ ១៩៩៩ នៅលើ ក្នុងព្រហ្មទណ្ឌរបស់តុលាការកំពូល សម្រាប់អ្នកកាន់តំណែងនយោបាយ។
អតីតនាយករដ្ឋមន្ត្រីថៃ រូបនេះលើកឡើងថា៖ «នេះគឺជាការតស៊ូប្រឆាំង លំបាកបំផុត ដែលខ្ញុំត្រូវទទួលក្នុងជីវិតរបស់ខ្ញុំ»៕
ប្រែសម្រួល៖ High
ប្រភព៖ Bangkok Post