ស្របពេលស្ថានភាពក្នុងឧបទ្វីបកូរ៉េ កំពុងតែតានតឹងខ្លាំង ហើយវាអាចនឹងមានការផ្ទុះអាវុធគ្រប់
ពេលវេលានោះ នៅក្នុងប្រព័ន្ធយូធូប បានបង្ហាញនូវវីដេអូសមយុទ្ធរយៈពេលជិត២០នាទី របស់
ប្រទេសកុម្មុយនិស្តឯកកោកូរ៉េខាងជើង ដែលបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២។
នៅក្នុងខ្សែវីដេអូសមយុទ្ធ ដែលគេដាក់បញ្ចូលក្នុងប្រព័ន្ធយូធូបកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ
២០១៣ បានបង្ហាញ ឲ្យឃើញនូវសក្កានុពលសព្វាវុធ និងបច្ចេកវិទ្យាទំនើបៗ ក្នុងវិស័យការពារ
ជាតិ របស់ប្រទេសដែលគេមើលឃើញថា យកចិត្តទុកដាក់ខ្លាំងតែលើវិស័យយោធាកូរ៉េខាងជើង។
ការបង្ហាញវីដេអូ ស្របពេលកើតមានភាពតានតឹងរវាងប្រទេសបងប្អូនទាំងពីរនេះ ហាក់ដូចជា
ចេតនាមួយរបស់ ប្រទេសកុម្មុយនិស្តកូរ៉េជើង ក្នុងបង្ហាញនូវចង្កោម និងឥទ្ធិពលរបស់ខ្លួន ពោល
ចង់បញ្ជាក់ថា គេមិនខ្លាចកូរ៉េ ខាង ត្បូង និងមហាអំណាចអាមេរិកនោះឡើយ៕