ព័ត៌មានកីឡា៖ Raheem Sterling បានទទួចប្រាប់ទៅដល់ អ្នកសារព័រមាន ប៊ីប៊ីស៊ីថា ខ្លួនមិនមែនជា ជនដែលកំពុងតែក្ដាប់ និងមើលឃើញតែលុយនោះទេ ខណៈបន្ទាប់ពីការអះអាងដូចនោះ កីឡាករបានឆ្លើយបដិសេធនឹងសំណើរកិច្ចកុងត្រារបស់ក្រុមដែលមានតម្លៃដល់ទៅ ១០០០០០ ផោន ក្នុងមួយសប្ដាហ៍សម្រាប់ កីឡាករ។
ខ្សែប្រយុទ្ធវ័យក្មេងដែលទើបតែកែប្រែទម្រង់លេងថ្មីៗនេះ បានបង្ហាញពីមូលហេតុដែលកីឡាករមិនយល់ព្រមនឹងកិច្ចសន្យាថ្មីរបស់ក្រុមដែលផ្ដល់ឲ្យកីឡាករ នូវប្រាក់ប្រចាំសប្ដាហ៍ដល់ទៅ ១០០០០០ ផោន ក្នុងមួយសប្ដាហ៍ ក្រោយពីមានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំងដល់កីឡាករជាច្រើនក្នុងចង្កោមអាជីពតែមួយ ថា គាត់មិនមែនជាកីឡាករដែល សម្លឹងមើលឃើញតែលុយនោះទេ ហើយគាត់ក៏នឹងមិនបន្ដកិច្ចពិភាក្សាជាមួយ ក្រុមបន្ដទៀតដែរ រហូតដល់រដូវកាលថ្មីចូលមកដល់ ជាពិសេសចំនួនលុយជាច្រើនដែល ក្រុមបានផ្ដល់ឲ្យគាត់ ។ គាត់គ្រាន់តែចង់បានឲ្យខ្លួនគាត់ បានក្លាយជាកីឡាករដ៏ឆ្នើមមួយរូប ក្នុងអនាគត់ ដែលគាត់ធ្លាប់បានស្រម៉ៃកាលពី កុមារ ។
កាលពីខែដើមកុម្ភៈ ថ្នាក់ដឹកនាំក្រុម Liverpool បាននិយាយប្រាប់អ្នកសារព័រមានម្ដងដែរថា ក្រុមនិង ផ្ដល់ឲ្យនូវកិច្ចកុងត្រាថ្មីមួយដែលស្ទើរតែមិនគួរឲ្យជឿ ដល់ កីឡាករវ័យក្មេងរូបនេះ ប៉ុន្ដែរហូតមកទល់ពេល ឥលូវក្រុមបែជាសម្រេចនិង បន្ដរកិច្ចកុងត្រានេះ នារដូវកាលបន្ទាប់ទៅវិញ។
Raheem Sterling បានបន្ថែមទៀតថា គាត់នឹងមិនមែនសំដៅទៅដល់ បញ្ហាប្រាក់នោះទេ ដែលគាត់មិនយល់ ព្រមចុះហត្ថលេខានោះ ។ ហើយក្នុងរយៈពេលនេះរហូតដល់គៀក រដូវកាលថ្មីចូលមកគាត់នឹង មិនជជែកពិភាក្សាទាក់ទងនឹងប្រាក់ទៀតដែរ ដោយគាត់ចង់ជួយក្រុមឲ្យមានភាពល្អប្រសើរសិន ពោលចង់ឲ្យក្រុមយកឈ្នះពានរង្វាន់ FA Cup នារដូវកាលនេះ។ ហើយអនាគត់បន្ដ រហូតផុតជិតផុតកិច្ចកុងត្រា គឺ គាត់ នឹងនៅតស៊ូជាមួយក្រុម ទាល់តែអស់សុពលភាព កិច្ចសន្យាចាស់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី
ញ៉ាមបោកគេបានម្តង មកម្តងទៀត ជាប់ខ្នោះ នគរបាលក្រុងតាខ្មៅ
http://camnews.com.kh/News/Detail/51043/social-news-cambodia-kandal