CamNews

កីឡាអន្តរជាតិ 

Burnley ត្រូវបាន Chelsea បំបាក់មុខ​យ៉ាងចាស់ដៃ​ក្នុងពិន្ទុ ៣ ទល់ ១

ព័ត៌មានកីឡា៖ កីឡាករ Diego Costa បានបង្កើតពិន្ទុរួមគ្នាជាមួយនិងសមាជិក ធ្វើឲ្យក្រុមទទួល​បាន​ការ​លេចធ្លោជាខ្លាំង លើដៃគូររបស់ខ្លួន Burnley នៅពហុកីឡរដ្ឋាន Turf Moor

ការប្រកួតចំណងមិត្ដភាពរវាងក្រុម Chelsea នឹង Burnley បានធ្វើឲ្យកក្រើកល្បីរន្ទឺនៅ ពហុកីឡរ​ដ្ឋាន​ Turf ​Moor​ ​ដោយក្រុម Chelsea បានផ្ដល់ឱកាសឲ្យក្រុម Burnley បើកឆាកមុនដំបូងស៊ុត​បញ្ចូល​ទី ១ គ្រាប់​ក្នុង​នាទីទី ១៤ ដោយកីឡាករ Scott Arfield ដើម្បីបង្កើនភាពអស្ចារ្យឲ្យដៃគូរ​របស់​ខ្លួន។ ប៉ុន្ដែ​​សម្រាប់ភាពអស្ចារ្យនៃការបង្កើត ១ គ្រាប់ដំបូងនេះ មិនមានរយៈពេលយូឡើយ ដោយ Chelsea​ បានសងមកវិញ ដោយការទាត់បាល់បញ្ចូលទីរបស់​កីឡាករ Diego Costa ​១ គ្រាប់​វិញ​នៅ​នាទីទី ១៧ ។ ហើយនៅនាទីទី ២១ កីឡាករ Schürrle ក៏បន្ថែមរង្វាន់ឲ្យ Burnley មូយគ្រាប់​ទៀត​ពី​ការបញ្ជូនគ្រាប់បាល់ដ៏ល្អ ពីកីឡាករ Cesc Fabregas ធ្វើ​ឲ្យ Burnley កាន់តែជ្រុះបាត់ភាព​អស្ចារ្យ របស់ខ្លួន។ សម្រាប់ការវាប្រហារបស់ Chelsea មិនទាន់អស់ឡើយ ដោយឡែកនៅក្នុងនាទីទី ៣៤ កីឡាករ  Branislav Ivanovic បានបោះឲ្យ​ Burnley ១ គ្រាប់ទៀត ដែលជាគ្រាប់ទី ៣ សម្រាប់​ក្រុម​គេ​នៃការ​ប្រ​កួត​នេះ។​​ ជាលិទ្ធផលនាទីបន្ដបន្ទាប់មក មិនមាន ក្រុមណាអាចបង្កើន​ពិន្ទុឲ្យ​ក្រុម​ខ្លួន​បាន​ទៀតឡើយ សម្រាប់កិច្ចបញ្ចប់នៃការប្រកួតនេះ ក្រុម Chelsea យកឈ្នះ ​ Burnley ៣-០ ។

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Chelsea Burnley