CamNews

ព័ត៌មានអន្តរជាតិ 

ទារិកាអាយុពីរសប្ដាហ៍គួរឱ្យស្រឡាញ់ ត្រូវបានគេប្រទះឃើញលើគំនរសំរាម នៅប្រទេសថៃ

នគរបាលថៃ កំពុងតាមស្វែងរកម្ដាយរបស់ទារិកាដែលមានអាយុទើបតែពីរសប្ដាហ៍ ត្រូវបានគេ
ឃើញក្នុងធុងសំរាមនៅតំបន់លំហែកាយមួយ។



ទារិកាម្នាក់ត្រូវបានរុំនឹងកន្សែងស និងដាក់នៅលើគំនរសំរាម ត្រូវបានបុរសអ្នករើសអេតចាយ
ម្នាក់ប្រទះឃើញ នៅតំបន់លំហែកាយ Patong លើកោះ Phuket។

Telegraph ដកស្រង់សំដីរបស់បុគ្គលិកសង្គ្រោះបន្ទាន់ Yotwaris Rittisirikul ឱ្យដឹងថា “ទារិកា
នេះពិតជាគួរឱ្យស្រឡាញ់ នាងមិនយំ គ្រាន់តែសើចដាក់ខ្ញុំ។ នាងត្រូវបានរុំក្នុងកន្សែងពណ៌ស
ហើយមើលទៅមានសុខភាពល្អណាស់”។

Yotwaris ក៏បានឱ្យដឹងថា ទងផ្ចិតរបស់នាង ត្រូវបានគេកាត់រួចហើយ។ ទារិកានេះ មានទម្ងន់ ៣
គីឡូក្រាម ហើយត្រូវបានក្រុមគ្រូពេទ្យអះអាងថា មានសុខភាពល្អ។

នគរបាលសង្ឃឹមថា នឹងរកឃើញម្ដាយរបស់ទារិកានេះ ហើយបានថ្លែងថា ស្ដ្រីជាម្ដាយប្រហែល
ជាជួបនឹងវិបត្តិហិរញ្ញវត្ថុ ទើបបានជាបង្ខំចិត្តបោះបង់កូនចោលបែបនេះ។



បុគ្គលិកសង្គ្រោះបន្ទាន់ម្នាក់ទៀត ប្រាប់ថា “នគរបាលកំពុងស្វែងរកពុកម្ដាយរបស់ទារិកាដើម្បី
សួរនាំពីបញ្ហានេះ”។

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ Telegraph


Tags: ថៃ រកឃើញទារកក្នុងធុងសំរាម