CamNews

តារា 

ជនអនាមិក​ស្នើ​ឲ្យ​ក្រុម​ហ៊ុន Facebook បិទ Account Facebook របស់ ចន ច័ន្ទលក្ខិណា

ភ្នំពេញ៖ អ្នកមេម៉ាយចាយសម្រស់ កូនមួយ អ្នកនាង ចន ច័ន្ទលក្ខិណា គឺជាតារាស្រីមួយដួង ដែលមានភាពលេចធ្លោទៅលើរឿងអាស្រូវ មិនចេះចប់មិនចេះហើយ ដោយជារឿយៗនាង តែងតែទទួលរងការ រិះគន់ជាហូរហែ ជាពិសេសក្នុងរឿងរ៉ាវស្នេហា។ តួយ៉ាងដូចពេលថ្មីៗនេះ តារារូបនេះបានពើបប្រទះ និងព័ត៌មានថ្មីសន្លាងមួយទៀត ដោយនាងត្រូវបានជនអនាមិកម្នាក់ ធ្វើការវាយប្រហារទៅលើ Facebook ចំៗ ដោយស្នើរឲ្យខាងក្រុមហ៊ុន បណ្តាញ ទំនាក់ទំនងសង្គមយក្ស ដ៏មានប្រជាប្រិយភាពមួយនេះ បិទ Account Facebook របស់នាងទៀតផង ។

ជាការពិតតារាសម្តែង ជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា រយៈពេលជិត២ឆ្នាំនេះ គឺពើបប្រទះ និងព័ត៌មានរិះគន់វាយប្រហារ មិនចេះចប់មិនចេះហើយនោះទេ ផុតរឿងមួយចូលរឿងមួយ ដោយកន្លងមកនាងធ្លាប់បានពើបប្រទះ និងការរិះគន់ខ្លាំង ទៅលើរឿងរ៉ាវស្នេហា ថ្មីថ្មោងនេះតែម្តង។ ថ្មីៗនេះ ទៀតសោតនាង ត្រូវបានគេវាយប្រហារទៀត ដោយមិនដឹងខ្លួន ព្រោះថា មានអ្នកស្អប់ឈ្នានីស នាងចង់ឲ្យខាងក្រុមហ៊ុន Facebook បិទ Account Facebook របស់នាង ដោយមិនបានបញ្ជាក់មូលហេតុ ច្បាស់លាស់ឡើយ ។

ទន្ទឹមនឹងទទួលបាន ការវាយប្រហារ ពីក្រោយខ្នងបែបនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន អ្នកនាង ចន ច័ន្ទ ទម្លាយសារខ្លីបែបហួសចិត្តថា « មានអ្នកចង់ឲ្យក្រុមហ៊ុន Facebook បិទ Account Facebook ខ្ញុំទៀតហើយ លើកមុនម្តងហើយ….»។

បើទោះបីជា មានជនអនាមិក បញ្ចេញអាកប្បកិរិយាវាយប្រហារ នាងជារឿយៗមកហើយក៏ដោយ តែគេមិនដឹងច្បាស់ទេថា ចេតនាជនអនាមិកនោះ យ៉ាងណា ហេតុអ្វីបានធ្វើការវាយប្រហារ អ្នកនាងមិនចេះចប់មិនចេះហើយបែបនេះ។ ម្ចាស់សាម៉ីខ្លួន មិនបានដឹងច្បាស់ទេថា ហេតុអីបានជាមានអ្នកស្អប់ ឬឈ្នានីសវាយប្រហារនាងគ្រប់ពេល តើ បណ្តាលមកពី រឿងស្នេហា,ការងារសិល្បៈ ឬក៏រឿងមុខជំនួញនោះទេ ព្រោះអ្នកសិល្បៈម្នាក់ មិនអាចផ្គាប់ចិត្ត មនុស្សគ្រប់គ្នាបានទេ វាជារឿងធម្មតា ដែលមាន អ្នកស្រលាញ់ និងស្អប់ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh