CamNews

ព័ត៌មានអន្តរជាតិ 

២៣នាក់ស្លាប់, ៣០នាក់រងរបួស ក្នុងគ្រោះថ្នាក់ ចរាចរប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ៖ យ៉ាងហោចណាស់មនុស្ស ២៣នាក់បានស្លាប់ និង ៣០នាក់ផ្សេងទៀត រង របូស
ក្នុងគ្រោះថ្នាក់ចរាចរមួយ ដែលបានកើតឡើងនៅ ប្រទេសប៉ាគីស្ថាន ភាគខាង កើតខេត្ត ផាន់ចាប់
នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនានេះ។ នេះបើតាមការលើកឡើង របស់មន្រ្តីប៉ូលីស ក្នុងតំបន់កើត
ហេតុនោះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមីនានេះថា ទីភ្នាក់ងារទូរ-
ទស្សន៍ អ័រឌូ ក្នុងតំបន់នោះបានដកស្រង់ ប្រភពព័ត៌មានចេញពីសម្ដី របស់មន្រ្តីប៉ូលីសម្នាក់ថា គ្រោះ
ថ្នាក់នោះចាប់ផ្ដើមនៅម៉ោង ២នឹង០០នាទីព្រឹកនេះ (ម៉ោងនៅក្នុងតំបន់នោះ) នៅពេលដែលឡាន
ក្រុង បានបើកបុកបង្គោលភ្លើង ដែល នៅជិតសង្កាត់ សេកពូរ៉ា ដែលមានចម្ងាយប្រហែល ៤០គីឡូ-
ម៉ែត្រភាគខាង ជើងនៃក្រុង ឡាហ័រ ដែលជារដ្ឋធានីនៃខេត្ត ភុនចាប។

ឡានក្រុងមួយនោះធ្វើដំណើរពី ឡាហ័រ ទៅហ្វាសាលាបាត ជាមធ្យោបាយទៅកាន់ក្រុងឧស្សាហកម្ម
ក្នុងខេត្ត ផាន់ចាប់។ មន្រ្តីប៉ូលីស និង ក្រុមសង្គ្រោះបានប្រញាប់ ប្រញាល់ទៅកន្លែងកើតហេតុ បន្ទាប់
ពីបានដឹងពីគ្រោះថ្នាក់នោះ។ ក៏ដូចគ្នានេះផងដែរ ព័ត៌មានក្នុងតំបន់ក៏បានដកស្រង់ សម្ដីសាក្សីដែល
បានឃើញ ព្រឹត្តិការណ៍នេះនិយាយថា ឡានក្រុងមួយនោះបានបត់ចង្កូត ទៅបុកបង្គោលភ្លើង ដែល
នៅតាមផ្លូវនោះ។

គូបញ្ជាក់ផងដែរថា អ្នករងរបួសទាំងអស់ត្រូវបាន ដឹកទៅមន្ទីពេទ្យក្នុងខេត្ត សេកពូរ៉ា។ បើតាមប្រភព
ព័ត៌មានដែរបានមកពី មន្ទីរពេទ្យនោះបាននិយាយថា មានមនុស្សជាច្រើន រងរបួសកំពុងតែស្ថិតក្នុង
ស្ថានភាពគ្រោះថ្នាក់ និង មនុស្សស្លាប់អាចនឹង មានការកើន ឡើងផងដែរ។ មន្រ្តីប៉ូលីសបានជឿជាក់
ថា នឹងដាក់ទោសចំពោះ ការបើកបរហួស ល្បឿន ដែលបង្ករឲ្យមានគ្រោះថ្នាក់ផងដែរ៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ