CamNews

តារា 

គយគន់​សម្រស់​ តារា​សម្តែង​ នាង​ Kim Sarang (Video Inside)

កូរ៉េ៖ តារាសម្តែង ដែលមានរូបរាង ស្រឡូនគួរជាទី គយគន់ នាង Kim Sarang បានបង្ហាញសម្រស់ របស់ខ្លួន នៅតាមគេហទំព័រ កម្សាន្តបរទេសមួយ ធ្វើឲ្យបុរសៗ ដែលជាអ្នកទស្សនា មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ព្រោះតែការតុបតែងខ្លួន ដ៏សិចស៊ីរបស់នាង។

នាង Kim Sarang ជាតារាសម្តែងដែល មានប្រជាប្រិយភាពម្នាក់ ប្រចាំប្រទេសកូរ៉េខាងត្បូង លើសពីនេះទៅទៀត រូបនាងក៏ធ្លាប់បាន គ្រងមកុដជា តារាដើរម៉ូដប្រចាំប្រទេស កូរ៉េខាងត្បូងក្នុង អំឡុងឆ្នាំ ២០០០ ទើបធ្វើឲ្យ នាង Kim Sarang ទទួលបានការគាំទ្រ រហូតដល់សព្វថ្ងៃ។

គួរបញ្ជាក់ផងដែរថា នាង Kim Sarang កើតនៅថ្ងៃទី ១២ មករា ១៩៧៨ ហើយសព្វថ្ងៃនាង មានអាយុ ៣៦ឆ្នាំហើយ នាងមានដើមកំណើតនៅ ប្រទេសកូរ៉េខាងត្បូង មានកម្ពស់ ១,៧៣ ម៉ែត្រ សម្រាប់កម្រិតវប្បធម៌វិញ នាងបានបញ្ចប់នៅ សកលវិទ្យាល័យ Yong In University និងមានប្អូនស្រីម្នាក់ឈ្មោះ នាង Kim Dae-hye៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: International news Star news Ent news