CamNews

កីឡាអន្តរជាតិ 

Man Utd ត្រៀមខ្លួន បើកទ្វារទទួលយកការសម្រេចចិត្ដ ជាថ្មីរបស់ De Gea នូវកិច្ចកុងត្រាថ្មី ជាមួយក្លឹប

ព័ត៌មានកីឡា៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ ប៊ីប៊ីស៊ី បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man United បានត្រៀមខ្លួនបើកទ្វារទទួលយក ការសម្រេចចិត្ដសារជាថ្មីរបស់ David de Gea ដើម្បីចូលរួម​មកពិភាក្សាចុះហត្ថលេខា ទទួលកយកការផ្ដល់ឲ្យសាជាថ្មីទៀតពីក្លឹប ជាមួយនឹងទឹកប្រាក់ ២០០០០០ យូរ៉ូប្រចាំសប្ដាហ៍។ 

David de Gea នឹងផុតកិច្ចកុងត្រានាដើមឆ្នាំ ២០១៦ ខាងមុខនេះ ហើយ Man Unted ក៏កំពុងតែរំពឹងទុកថា កីឡាករ​នឹងយល់ព្រម ចុះហត្ថលេខាទទួលយក កិច្ចកុងត្រាថ្មីបន្ដទៀត មុនពេលវេលានោះត្រូវបានមកដល់។ David de Gea ចាប់ពីតាំងពីថ្ងៃបរាជ័យ មិនបានផ្ទេរចូល Real Madrid មក កីឡាករ មិនទាន់បានចូលរួមប្រកួត ជាមួយក្លឹប​នៅឡើយទេ ។ ដោយឡែកលោក Louis van Gaal កន្លងមកក៏បាននិយាយ​ដែរថា ក្លឹបមិនទទួលយកការចូលរួមប្រគួត របស់កីឡាករ រហូតផុតកិច្ចកុងត្រា ព្រោះជាការ​ជៀសវាង អារម្មណ៍មិនល្អបង្កឲ្យមានផលវិបាកដល់ក្លឹប ហើយម្យ៉ាងវិញទៀត រូបគេក៏មិនចង់លេងឲ្យ Man United​ ទៀតដែរ។ 

ពាក្យសម្ដីរបស់ លោក Louis van Gaal នេះ​បានធ្វើឲ្យ​ De Gea មានអន់ចិត្ដ ហើយក៏មិនចង់ វែឆ្ងាយទៀតដេរ ប៉ុន្ដែភ្ញាក់ងាររបស់ក្លឹប បានអះអាងថា នឹងបន្ដការផ្សះផ្សាររវាង អ្នកទាំងពីរបានប្រសើរឡើងវិញ ដើម្បីឈានទៅដល់ ការចុះហត្ថលេខាថ្មីមួយទៀត។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី & app.onefootball

 


Tags: Sport News Man United De Gea