CamNews

កីឡាអន្តរជាតិ 

Cristiano Ronaldo ត្រៀមខ្លួនជាស្រេច នឹងវិលត្រលប់ទៅកាន់ Man United

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏ឆ្នើមលំដាប់ថ្នាក់ពិភពលោក កីឡាករ Cristiano Ronaldo បានត្រៀមខ្លួន​ជាស្រេច នឹងផ្ទេរទៅកាន់ក្លឹប Man United វិញនារដូវកាលក្រោយ ខណៈដែល លោក Louis Van Gaal បានថ្លែងកាលពីចុងសប្ដាហ៍មុន ថា គាត់ពិតជាត្រូវការកីឡាករខ្លាំង ដើម្បីដាក់បញ្ចូលក្នុងក្រុមរបស់គាត់ ។ 

លោក Louis Van Gaal បានថ្លែងកាលពីចុងសប្ដាហ៍មុន ទាក់ទងនឹងក្ដីបំណងដ៏ចាំបាច់ត្រូវការខ្សែប្រយុទ្ធ​រូបនេះ ត្រលប់ទៅវិញ ដើម្បីពង្រឹងសមត្ថភាពក្រុមរបស់គាត់ ។ ហើយម្យ៉ាងវិញទៀត ស្របពេលជាមួយគ្នា​ផងដែរ ខ្សែប្រយុទ្ធមួយនេះ បានចាប់អារម្មណ៍ ដោយរំពឹងទុកជាមុនថា នឹងបានពាក់អាវក្រហម​នេះម្ដងទៀត​នៅពេលអនាគត។

ចំណែក ក្លឹបមហាសេដ្ឋី Paris Saint-Germain របស់ប្រទេសបារាំងវិញ ក៏ត្រូវបានគេដឹងថា ក្លឹបនឹងហ៊ានចំណាយគ្រប់បែប​យ៉ាង​​ទាំងអស់ ដើម្បីប្រជែងបានខ្សែប្រយុទ្ធរូបនេះ ដោយរាប់បញ្ចូលទាំងប្រាក់ប្រចាំសប្ដាហ៍របស់កីឡាករដែលហ៊ានដល់ទៅ ៥០០០០០ ផោន។ តែទោះជាយ៉ាងណា យោងតាមការអះ​អាង​​បានបញ្ជាក់ឲ្យដឹងថា កីឡាករពេញចិត្ដទៅកាន់ អង់គ្លេសវិញ ព្រោះគាត់ទទួលស្គាល់ថា ទៅកាន់ PSG គឺ​នឹងមិនបានធ្វើអ្វីសម្រាប់កេរ្ដិ៍ឈ្មោះរបស់គាត់ នោះទេព្រោះនៅទីនោះ ការប្រកួតគឺមានតិចជាង ។ 

នៅមានមិត្ដសម្លាញ់កីឡាករម្នាក់ទៀត គឺ Gareth Bale ដែលកំពុងតែស្ថិតក្នុងក្ដីស្រម៉ៃរបស់ក្លឹប Man United ប៉ុន្ដែនោះមិនសំខាន់ជាង Ronaldo ទេ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Spor News Football Man United Ronaldo