បន្ទាប់ពីបញ្ចប់ រដូវកាលដោយ គ្មានបានពានរង្វាន់ ធំដំណាមួយសោះនោះ កីឡាករវ័យ ២៧ ឆ្នាំ David Luiz របស់ Chelsea កំពុងរកច្រក ចេញទៅក្រុមផ្សេងហើយ ។ បើតាមប្រភព ព័ត៌មាន បានអោយដឹងថា David Luiz អាចនឹងត្រូវទិញដោយ PSG ឆាប់ៗនេះ ។
យើងបានទទួល ព័ត៌មានថាក្រុម PSG ដែលជាក្លឹប កំពូលអ្នកមានរបស់ បារាំង បាននឹងកំពុងចចារ ជាមួយនិង Chelsea ហើយក្នុងការទិញយក កីឡាករ David Luiz ក្នុងតំលៃមួយ ដែលត្រូវបានគេ ដឹងថាជិតដល់ ៥០ លានផោន ឯណោះ ។ ប្រសិនបើ ការចចារ បានសំរេចនោះ David Luiz នឹង ក្លាយជាកីឡាករ ខ្សែការពារ ដ៏ថ្លៃបំផុតហើយ ក្នុងពិភពបាល់ទាត់ ហើយ David Luiz អាចក្លាយជា កីឡាករ របស់ PSG នៅក្នុងកំឡុងពេល ៤៨ ម៉ោងទៀត ។
គួរបញ្ជាក់ផងដែរថា ខ្សែការពារ ២ នាក់កន្លងទៅ ដែលក្រុម PSG បានទិញមក ក៏បានមានឈ្មោះ ជាខ្សែការពារ ដែលថ្លៃជាងគេ ផងដែរក្នុងនោះរួមមាន Thiago Silva និង Marquinhos ឥលូវនេះ ប្រហែលជាត្រូវ David Luiz ដណ្តើមហើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail