ប៊ីប៊ីស៊ី៖ ក្រុមសកម្មជនប្រឆំាងបាននិយាយថា មនុស្សរាប់សិបនាក់ បានស្លាប់ និងជាច្រើន
នាក់ទៀតរងរបួស ក្នុងការវាយប្រហារពី ដែនអាកាសរបស់កងកម្លំាង រដ្ឋាភិបាលស៊ីរី នៅ
ហាងនំប៉័ងមួយកន្លែង នៅក្នុងខេត្តហាម៉ា ភាគកណ្តាលរបស់ប្រទេសស៊ីរី។
យោងតាមគេហទំព័រ ប៊ីប៊ីស៊ី បានឲ្យដឹងនៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១២ថា ឧប្បតិហេតុនេះ
បានកើតឡើងនៅតំបន់ ហាល់ហ្វាយ៉ា ដែលជាទីប្រជុំជនមួយ ដែលត្រូវបានកាន់កាប់ដោយ
ក្រុមឧទ្ទាមនៅពេលថ្មីៗនេះ។ ក្រុមសកម្មជនបាននិយាយថា មនុស្ស ៩០នាក់បានស្លាប់ នៅ
ក្នុងការវាយប្រហារដែនអាកាស ដោយរដ្ឋាភិបាលស៊ីរី មកលើជនស៊ីវិលនេះ។
ដោយឡែកទូរទស្សន៍រដ្ឋស៊ីរី ក៏បានស្តីបន្ទោសមកក្រុមភេរវកម្ម ប្រដាប់អាវុធក្នុងការវាយប្រហារ
នេះ ដោយនិយាយថា ក្រុមទំាងនោះធ្លាប់បានធ្វើ នឹងបានទម្លាក់កំហុស មកលើកងកម្លំាងរដ្ឋាភិ
បាល។
គួរបញ្ជាក់ផងដែរថា ក្នុងអំពើហិង្សាប្រឆំាងនឹង ប្រធានាធិបតីក្រាញអំណាចស៊ីរី លោក បាស្សា
អាល់អាហ្សាដ អស់រយៈពេល ២១ខែមកនេះ ក្រុមប្រឆំាងបាននិយាយថា អ្នកស្លាប់ដោយសារ
វិបត្តិនយោបាយនេះ មានចំនួនច្រើនជាង ៤៤.០០០នាក់ផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល