(ភ្នំពេញ)៖ អ្នកគាំទ្រទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិម្សិលមិញ ប្រហែលជាបានឃើញរឿងដ៏ហួសចិត្តមួយ អំឡុងពេលការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីរវាងក្រុមយុវជន U-16 ថៃ និងក្រុម U-16 អូស្ដ្រាលី ប៉ុន្ដែអ្នកទៅមិនទាន់ ឬអ្នកមិនបានទៅទស្សនា ប្រហែលជាមិនទាន់បានទស្សនានោះទេ អំពីក្រុមយុវជនថៃ ដែលចាញ់អូស្រ្ដាលីហើយ ថែមទាំងត្រូវបានគេរិះគន់យ៉ាងចាស់ដៃកីឡាករម្នាក់ ដែលបញ្ចេញអាកប្បកិរិយាមិនគប្បី ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតលឿនទៀតនោះ។
គួរបញ្ជាក់ផងដែរថា នៅក្នុងជំនួបវគ្គពាក់កណ្ដលផ្ដាច់ព្រ័ត្រពាន AFF U-16 Youth Championship ឆ្នាំ២០១៦ ម្សិលមិញក្រុម U-16 ថៃ និងក្រុម U-16 អូស្ដ្រាលី បានបញ្ចប់ការប្រកួត ៩០នាទីដោយលទ្ធផលស្មើគ្នា ៣-៣ ប៉ុន្ដែមិនមានការបន្ថែមម៉ោង ១៥នាទី ២ដងឡើយ ដោយគណៈកម្មការសម្រេចឲ្យទាត់បាល់ប៉េណាល់ទីកំណត់ឈ្នះ-ចាញ់ តែជ័យជម្នះគឺបានទៅយុវជនអូស្ដ្រាលី ដោយលទ្ធផល ៥-៣។
ប៉ុន្ដែអំឡុងពេលទាត់បាល់ប៉េណាល់ទីនោះ មានរឿងហួសចិត្តមួយបានកើតឡើង ដោយសារកីឡាករលេខ២ របស់ថៃ បន្ទាប់ពីរកបានគ្រាប់បាល់ទី១ គេបានបញ្ចេញកាយវិការឌឺដងដាក់អ្នកចាំទីអូស្រ្ដាលី ចំពោះមុខអាជ្ញាកណ្ដាល ហើយក៏ត្រូវបានពិន័យកាតលឿងភ្លាមៗតែម្ដង។
ជាមួយនឹងការបញ្ចេញអាកប្បកិរិយាមិនសមរម្យជាកីឡាករនេះ ត្រូវបានមហាជននាំគ្នារិះគន់ជាខ្លាំង និងអ្នកខ្លះបានលើកឡើងថា ក្រុម U-16 ថៃ ចាញ់គេហើយ ថែមទាំងខ្មាស់គេទៀត។
សូមទស្សនាវិដេអូ អំពីការបញ្ចេញកាយវិការរបស់កីឡាករពាក់ស្លាកលេខ២ របស់ក្រុមយុវជនថៃ ដូចខាងក្រោម៖
U-16 ថៃ (ពណ៌ក្រហម)
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង