CamNews

តារា 

សុគន្ធកញ្ញា សរសើរពីGalaxy Tab S ហើយបង្ហើបថា ក្រុមហ៊ុននឹងមានការ​ ផ្តល់ជូន ពិសេសក្នុង ខែធ្នូនេះ

ភ្នំពេញ៖ លោកអ្នកធ្លាប់បានស្គាល់អំពីSamsung ដែលជាក្រុមហ៊ុន បច្ចេកវិជ្ជា នាំមុខគេទំាងក្នុងទីផ្សារកម្ពុជា និងពិភពលោក តាមរយៈ គំនិតច្នៃប្រឌិត ក្នុងការផលិត នូវផលិតផល អេឡិចត្រូនិក ទំនើបទាន់សម័យ ផ្តល់លក្ខណៈងាយស្រួល ជូនអតិថិជនសម្រាប់មុខនាទី ការងារការិយាល័យជំនួញ ការសិក្សានិងការកម្សាន្តនានា។

ក្នុងនោះGalaxy Tab S គឺជា Tablet ដ៏កំពូលមួយស្ថិតនៅលំដាប់លេខ 1 ក្នុងទីផ្សារTablet កម្ពុជានិងពិភពលោកកំពុងតែ ទទួលបានប្រជាប្រិយកាន់ តែខ្លំាងឡើងៗដែលធ្វើឱ្យតារាចម្រៀងល្បីឈ្មោះបំផុតក្នុងប្រទេសកម្ពុជាកញ្ញាឱកសុគន្ធកញ្ញាកំពុងដក់ចិត្តស្រលាញ់ដោយគេតែងតែឃើញវត្តមាន Galaxy Tab S នៅជាមួយកញ្ញាជានិច្ច។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ កញ្ញាឱកសុគន្ធកញ្ញាបានឱ្យដឹងថា៖ “បើតាមបទពិសោធន៍របស់ខ្ញុំក៏ដូចជាអ្នកប្រើ Tablet ទំាងអស់Tablet Samsung Galaxy Tab S នេះមានគុណសម្បត្តិយ៉ាងពិសេសៗ ដែលអាចបំពេញគ្រប់ចន្លោះនៃតម្រូវការរបស់យើងបាន។ ជាមួយអេក្រង់ធំSuper AMOLED ពិតផ្តល់រូបភាពច្បាស់ឥតខ្ចោះសម្រាប់មើលវីដេអូ ឬលេងហ្គេម។អស់ក្តីកង្វល់រឿងបញ្ហាសាកថ្មពេលមើលវីដេអូព្រោះ Galaxy Tab S មានកម្លំាងថ្មខ្លំាងដែលអាច ឱ្យអ្នកករីករាយមើលវីដេអូ បានរហូតដល់ 11 ម៉ោង។ការថតរូបទូទៅនិងថតរូបខ្លួនឯង (selfie) ពិតជាប្រសើរជាងមុនជា មួយពណ៌កូល័រធម្មជាតិស្រស់ស្អាតផ្តល់ជូនដោយគុណភាពកាមេរ៉ាក្រោយទំហំរហូតដល់ 8 មេហ្គាភិចសែលនិង កាមេរ៉ាមុខទំហំ 2.1មេហ្គាភិចសែល។ រឹតតែពិសេសជាមួយ ល្បឿនអ៊ីនធើណិតលឿនដែលអាចផ្តល់ភាពងាយស្រួលពេលលេង FacebookឬមើលវិដេអូតាមYoutubeក៏ដូចជាចែកចាយព័ត៌មាន ផ្សេងៗបានលឿនផងដែរ។

បើនិយាយពីរូបរាង រចនាពិតជាប្រណិតស្រស់ស្អាតនិងកាលីបជាមួយទម្ងន់ដ៏ស្រាលនិងស្តើងបំផុត។ វាពិតជាប្រភេទ Tablet ដែលរាល់ពេល ដែលខ្ញុំទៅណាមកណា មិនអាចខ្វះបាន”៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh