ប្លែកៗ ៖ បើតាមការអោយដឹងពី គេហទំព័រសារព័ត៌មានបរទេសប្លែកៗ ដែលបានចេញផ្សាយ
កាលពីថ្ងៃសៅរ៍ ទី០៦ ខែតុលា ឆ្នាំ២០១២ នេះបានចេញផ្សាយនូវវីដេអូមួយ ដោយបានបញ្ជាក់
អោយដឹងថា មានកុមារម្នាក់មិនព្រមញ៉ាំអាហារថ្ងៃត្រង់នោះទេ បើសិនណាមិនចាក់បទចម្រៀង
"Gangnam Style" អោយគេស្តាប់។
គួរបញ្ជាក់ផងដែរថា កុមាររូបនោះ មានឈ្មោះ Benjamin ហើយត្រូវបានរកអោយឃើញថា គេ
មិនព្រមទទួលទានអាហារថ្ងៃត្រង់នោះទេ ដោយគេបានស្រែកទ្រហ៊ោយំ ក៏ដូចជា ងាកចេញពី
ការបញ្ជុករបស់ឪពុក តែអ្វីដែលនឹកស្មានមិនដល់នោះគឺថា គេបែរជារីករាយក្នុងការទទួលទាន
ទៅវិញ បន្ទាប់ពីឪពុករបស់គេ បានចាក់បទចម្រៀងដ៏កំពុងពេញនិយម "Gangnam Style" ។
ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាពរួមនៃវីដេអូមួយនេះ ប្រព្រឹត្តិទៅបានយ៉ាងណា
នោះ តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ ពិសី
ប្រភព ៖ Spy