ព័ត៌មានកីឡា៖ ប្រភព័ត៌មានពីគេហទំព័រអន្ដរជាតិ metro បានចុះផ្សាយថា ខ្សែប្រយុទ្ធ Barceolna ដ៏ល្បីឈ្មោះលំដាប់ថ្នាក់ពិភពលោកមានគម្រោងផ្ទេរជើងមកកាន់ Chelsea នារដូវក្ដៅកាលខាងមុខនេះ ក្នុងតម្លៃខ្លួន ២០០ លានផោន ។
យោងតាមការបកស្រាយរបស់ គេហទំព័របានឱ្យដឹងថា Lionel Messi ពិតជាចង់សម្រេចកិច្ចកុងត្រាថ្មីជាមួយ Chelsea ក្នុងតម្លៃខ្លួន ២០០ លានផោន ។ ហើយសេចក្ដីសម្រេចចិត្ដចាកចេញនៅពេលនេះ ត្រូវបានស្ថិតក្នុងមន្ទិលសង្ស័យ ថាកីឡាករទទួលបានការណែរនាំ ពីប្រភពមជ្ឍដ្ឋានជុំវិញខ្លួន ក្នុងរយៈពេលថ្មីៗនេះ ។
ស្របពេលដំណឹងលេចចេញថា Lionel Messi មានបំណងចេញពីក្រុមភ្លាម Arsenal និង Manchester United មានការច្រួលច្របល់ ហើយធ្វើការទាក់ទង ប៉ុន្ដែលទ្ធផល មិនដូចការគិតអ្នកទាំងពីរឡើយ ដោយក្រុមក្នុងក្ដីបំណងរបស់កីឡាករ គឺ Chelsea ។ មូលហេតុដែល Lionel Messi សម្រេចចិត្ដចូលក្នុងទឹកដី Stamford Bridge ព្រោះកីឡាករ ចង់មានឱកាសចូលលេងជាមួយមិត្ដភក្ដិចាស់ គឺ Cesc Fabregas ដូច្នេះក៏សម្រេចចិត្ដ បដិសេធក្រុមទាំងពីរចោល។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ metro