ព័ត៌មានកីឡា៖ ក្រុមព្រឹក្សាអូឡាំពិកប្រចាំនៅអាស៊ី (OCA) មានបំណងចង់អំពាវ នាវដល់មហាជនឲ្យបាន ដឹងថា ពួកយើងបានរកឃើញសារធាតុហាមឃាត់ លើកទី៣ ហើយក្នុងការប្រកួតកីឡាអាស៊ី លើកទី ១៧ នៅ Incheon ។ លទ្ធិផលការពិនិត្យរកនេះ កីឡាការិនី TAI Cheau Xuen ជនជាតិម៉ាឡេស៊ី ផ្នែកកីឡា WUSHU បានត្រូវគេរកឃើញ សារធាតុហាមឃាត់ មួយប្រភេទ ដែលត្រូវគេចាត់ចូលក្នុងបញ្ជី WADA នៅក្នុងទឹកនោមរបស់អ្នកនាង។ បន្ទាប់ពីការរកឃើញ នៅលទ្ធិផលបែបនេះ យោងតាមច្បាប់ និងការដឹកនាំ របស់ OCA បានកំណត់ថា គឺជាការព្រឹត្ដិខុសច្បាប់ទៅហើយ ហើយជាការពិន័យលើកីឡាករ ត្រូវស្ថិតក្នុងរួបភាពខាងក្រោមដូចជា ៖
ទី ១ ត្រូវលុបចោលបេក្ខភាពការប្រកួត ក្នុងវគ្គបន្តៗទៀត
ទី ២ លទ្ធិផល និងត្រូវបាន បញ្ជូនទៅកាន់ អាជ្ញាធរថ្នាក់ជាតិកីឡាករ និង សហព័ន្ធកីឡាអន្ដរជាតិ ដែលជាប់ពាក់ព័ន្ធ និងប្រភេទកីឡានេះ ជាពិសេសទៀត គឺបញ្ជូនទៅកាន់ អង្គភាពប្រចាំងសារធាតុហាម ឃាត់ពិភពលោក សម្រាប់ការចាត់វិធានការបន្ដ លើផ្នែកនេះ។
Husain AL Musallam
អគ្គនាយក ក្រុមព្រឹក្សា អូឡាំពិកអាស៊ី
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ NOCC