CamNews

ព័ត៌មានអន្តរជាតិ 

ប្រព័ន្ធព្រះអាទិត្យនឹងមានភពទី ៩ ទី១០​ និងទី ១១

ក្រុមអ្នកវិទ្យាសាស្ដ្រកំពុងយល់ថា ទន្ទឹមនឹង X ដែលជាភពទី ៩ ប្រព័ន្ធព្រះអាទិត្យរបស់មនុស្
សក៏អាចនឹងមានភព Y និង  Z ឬច្រើនជាងនេះ។ ចាប់តាំងពីបានប្រកាសថា ៩៩,៩៩% ដែល
ថា ភព X មានប្រាកដ ក្រុមអ្នកវិទ្យាសាស្ដ្រក៏បានប្រកាសអំពីការសិក្សាស្រាវជ្រាវជាច្រើន
ដែលទាក់ទិននឹងភពនេះ។

ប៉ុន្តែ ថ្មីៗនេះ ការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ដ្រមកពីអេស្បាញ និងអង់គ្លេស បាន
បញ្ជាក់ថា ភព X មិនមែនជាភពចុងក្រោយនៃប្រព័ន្ធព្រះអាទិត្យនោះទេ។ Carlos de la Fuente
Marcos ប្រធាននៃក្រុមការងារស្រាវជ្រាវ បានឱ្យដឹងថា​ ទន្ទឹមនឹងភព X ប្រព័ន្ធព្រះអាទិត្យ ក៏
នឹងមានភពទី ១០ និងទី ១១ ឬច្រើនជាងនេះ។

Carlos និង Sverre J. Aarseth អ្នកជំនាញការមកពី Cambridge យល់ថា បើសិនមានតែភព
X ដែលនៅឆ្ងាយជាងគេ នោះ គន្លងគោចរបស់ ENTO នឹងមិនប្រក្រតិ​ ហើយភព X នឹងត្រូវ
រុញច្រានចេញពីប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីរយៈពេល ១,៥ពាន់លានឆ្នាំ ហើយវានឹងមិនមាន
វត្តមានដូចសព្វថ្ងៃនោះទេ។

ភពរណបចំនួន ៦ របស់ភព ណិបទូន​​​ (Neptune)

ប្រការខាងលើនេះ បង្ហាញថា មានភពជាច្រើនដែលប្រហាក់ប្រហែលនឹងភព X ។ ប៉ុន្តែ បើ
ទោះជាមាន ភព X ឬភព  Y និង X ក៏ដោយ ក៏យើងនៅតែមិនទាន់អាចឆ្លុះមើល និងកំណត់
ទីតាំងពិតប្រាកដរបស់ពួកវានៅឡើយ។

នេះហើយគឺជាមូលហេតុដែលយើង ត្រូវការការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីដឹងថា តើ
ភព X មាន ឬមិនមានប្រាកដ នៅក្នុងឆ្នាំ ២០១៦នេះ។

ប្រែសម្រួល ៖ បុត្រា


Tags: ភព ប្រព័ន្ធព្រះអាទិត្យ ភព X ភពទី៩ X planet