CamNews

កីឡាអន្តរជាតិ 

Barcelona លត់ម្ចាស់ផ្ទះយ៉ាងទក់សាច់ ក្រោមលទ្ធផល ៤-០ ក្នុងព្រឹត្ដិការណ៍ El Clasico ដោយគ្មាន Messi

ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ El Clasico កាលពីយប់មិញរវាងក្រុម ម្ចាស់ផ្ទះ Real Madrid ប៉ះជាមួយ ក្រុមភ្ញៀវ Barcelona បានសម្រេចលទ្ធផយ៉ាងជោគជ័យ គឺ ៤-០ ។

ក្រុម Barcelona បានបំបាក់ក្រមម្ចាស់ផ្ទះ Real Madrid យ៉ាងអាម៉ាស ក្នុងលទ្ទផលពិន្ទុ​ ៤-០ ក្រោមបច្ចេក​ទេសនៃការស្វែងរកគ្រាប់បាល់​របស់កីឡាករ Suarez ចំនួន ២គ្រាប់ នៅនាទីទី ១១​ និង ៧៤ ,​Neymar នៅនាទីទី ៣៩ និង Iniesta នៅនាទីទី ៥៣ ។ ក្នុងព្រឹត្ដិការណ៍ប្រកួតនេះផងដែរ ក្លឹប​ Barcelona ត្រូវ អវត្ដមាន កីឡាករ Messi ម្នាក់ក្នុងតង់ទី ១ ដែល ត្រូវឈេជើងក្នុងតំណែងជាកីឡាករបម្រុង ទៅវិញ ក្រោយពីមានការសង្ស័យពីរបួសកីឡាករ នៅមិនទាន់មានភាពសះស្បើយនៅឡើយ ។

គូសបញ្ជាក់ផងដែរថា ក្លឹប Real Madrid ស្ថិតក្រោមការដឹកនាំរបស់លោក Benitez ជាគ្រូបង្វឹក មុនការប្រកួត​ លោក មានសង្ឃឹមថា គ្មានថ្ងៃបរាជ័យត្រូវកើតមាននោះទេ ។ ហើយម្យ៉ាងវិញទៀត រឿងមួយដែលគាត់ខ្វល់គឺ កីឡាករ Messi នឹងចូលប្រកួត ដែរឬទេ ប៉ុន្ដែលទ្ធផល Messi ត្រូវអវត្ដមានតង់ទី១ នៅតែក្លឹប មិនអាចមានលទ្ធភាព យកឈ្នះដៃគូរប្រកួតបាន​។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Barcelona Real Madrid