បុរសជនជាតិអាមេរិកម្នាក់ ត្រូវបានជាប់គុកចំនួន ២ ឆ្នាំ ក្រោយពេលដែលលោកបានជួយប្រទេសចិនបង្កើតកម្មវិធីនុយក្លេអ៊ែ ដោយខុសច្បាប់។
បើយោងតាមក្រសួងយុត្តធម៌អាមេរិក លោក Szuhsiung Ho ហៅកាត់ថា Allen Ho បានជួយជនជាតិចិនបង្កើតថាមពលនុយក្លេអ៊ែ អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។
លោក Allen Ho ត្រូវបានកាត់ទោស ពីព្រោះគាត់មិនបានទទួលការអនុញ្ញាតណាមួយ ដើម្បីចែករំលែក បច្ចេកវិទ្យានុយក្លេអ៊ែនេះទេ។
គាត់ត្រូវបានផាកអស់ ២ម៉ឺន ដុល្លារ សម្រាប់ការធ្វើខុសច្បាប់បច្ចេកវិទ្យាសហរដ្ឋអាមេរិក។
លោក Allen Ho បានកើតនៅក្នុងទីក្រុងតៃវ៉ាន់ ប៉ុន្តែបានជាប់សញ្ជាតិអាមេរិក ហើយធ្វើការជាវិស្វករជាន់ខ្ពស់ សម្រាប់ក្រុមហ៊ុនថាមពលនុយក្លេអ៊ែធំបំផុតរបស់ប្រទេសចិន និងជាប្រធានក្រុមហ៊ុនថាមពលបច្ចេកវិទ្យាអន្តរជាតិ។
ក្រសួងយុត្តធម៌អាមេរិក បាននិយាយថា លោក Allen Ho បានជំនួយប្រទេសចិន ដោយការរើសវិស្វករ និងអ្នកជំនាញផ្សេងៗទៀត ដើម្បីណែនាំទៅលើវិធីដែលលឿន ក្នុងការរៀបចំ សមាសធាតុ សម្រាប់ប្រភេទផ្សេងៗនៃប្រតិកម្មនុយក្លេអ៊ែ។
បច្ចេកវិទ្យាដែលទាក់ទងនឹងការប្រើប្រាស់សមាសធាតុវិទ្យុសកម្ម ដើម្បីបង្កើតថាមពល ស្ថិតនៅក្នុងតារាងដែលគេហាមឃាត់ ហើយនរណាម្នាក់ដែលចង់ចែករំលែកពួកវា ត្រូវតែទទួលការអនុញ្ញាតិ ពីក្រសួងថាមពលសហរដ្ឋអាមេរិកជាមុនសិន។
លោកស្រី Renae McDermott ភ្នាក់ងារពិសេសទទួលខុសត្រូវលើការស៊ើបអង្កេត បានថ្លែងថា៖ «ការលួចបច្ចេកវិទ្យានុយក្លេអ៊ែររបស់យើង ដោយពួកសត្រូវបរទេស គឺជាការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះ FBI»។
លោកស្រីបានបន្តទៀតថា៖ «យើងនឹងស៊ើបអង្កេតយ៉ាងមុតមាំ ទៅលើអ្នកដែលលួចបច្ចេកវិទ្យារបស់យើងដើម្បីប្រយោជន៍រដ្ឋាភិបាលបរទេស» ៕
ប្រែសម្រួល ៖ High
ប្រភព ៖ BBC