CamNews

កីឡាអន្តរជាតិ 

ថាម៉េច..! Real Madrid យល់ព្រមលក់ Ronaldo ទៅឲ្យ PSG ក្នុងតម្លៃខ្លួនស្ទើរតែមិនគួរឲ្យជឿ

ព័ត៌មានកីឡា៖ ក្លឹប Real Madrid បានជំរាបដំណឹងដល់ក្លឹប មហាសេដ្ឋី PSG របស់ប្រទេសបារាំង ពី​គម្រោង​ចង់បានខ្សែប្រយុទ្ធរបស់ខ្លួន គឺកីឡាករ Cristiano Ronaldo ថាមិនជាថ្វីនោះទេ សម្រាប់គម្រោងមួយនេះ ប្រសិនជាក្លឹប ហ៊ានចាយលុយរហូតដល់ទៅ ១ ពាន់លានយូរ៉ូ ។

Paris Saint-Germain បានចំណាយពេលវេលាទំនាក់ទំនងជាមួយទីផ្សារ Ronaldo អស់រយៈពេលជាយូរណាស់​មកហើយ ហើយថ្មីៗក៏ស្រាប់តែលេចធ្លាយដំណឹងថា ក្លឹបបានចូលមក ទាក់ទងដោយផ្ទាល់ជាមួយ Real Madrid កាលពីថ្ងៃចុងក្រោយមុនពេលបិទទ្វារទីផ្សារកីឡាករ ខណៈដែលក្លឹបហ៊ានចាយលុយរហូតដល់​ទៅ ​១២០ លានយូរ៉ូ (១០០ លានផោន) ប៉ុន្ដែមិនត្រូវបាន Real Madrid មើលលុយនោះទេ ។ រហូតមកទល់ពេលនេះ ទើប​លោក​ Florentino Perez ប្រធានក្លឹប Real Madrid ផ្ទាល់បានថ្លែងប្រាប់ទៅវិញថា វាជារឿងមួយខាត​បង់ខ្លាំងណាស់ ប្រសិនជាគេហ៊ានចាយលុយ មែននោះ ប៉ុន្ដែវាក៏គ្មានឱកាសផងដែរ ប្រសិនជាពួកគេគ្មានឆន្ទៈ​ចាយ​លុយ ។ តែគ្រប់​យ៉ាង​គឺគ្មាននរណាម្នាក់ហ៊ានទស្សទាយបានទេ ក្នុងវិស័យបាល់ទាត់ ប្រសិនជាគេហ៊ានចាយលុយរហូតដល់​ទៅ​ ៧២៣ លានផោនមែនក្នុងទីផ្សារមួយនេះ។ តែទោះជាយ៉ាងណាយើង ក៏មិន​ចង់លក់គេក្នុងពេលនេះផងដែរ ព្រោះនៅសល់រហូតដល់ទៅ ៣ រដូវកាលទៀតទើប គេផុតកិច្ចកុងត្រា។​


ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball



Tags: Sport News Real Madrid Ronaldo PSG