ព័ត៌មានកីឡា៖ ក្លឹប Chelsea នៅតែបន្ដគាំទ្រលោក Jose Mourinho ជាថ្នាកដឹកនាំដ៏ល្អបំផុត សម្រាប់ពួកគេ បើទោះបីជាការចាប់ផ្ដើមរដូវកាលនេះ រឿង មិនពេញចិត្ដក៏ដោយ ក៏ ពួកគេនៅតែស្រលាញ់ ជានិច្ច។
សេក្ដីថ្លែងការណ៍ចេញពីក្លឹប ដោយផ្ទាល់បានអះអាងថា លោក Jose Mourinho នៅតែជាជន ដែល មានការគាំទ្រយ៉ាងពេញទំហឹង ពីក្លឹប ហើយលើសពីនេះទៀត សេចក្ដីថ្លែងការណ៍បានបន្ថែមទៀតថា ក្លឹប ជ្រើសរើស លោក Mourinho គឺពិតជាគ្រូថ្នាក់ដឹកនាំ ដែលល្អបំផុតសម្រាប់ក្លឹប" ។
លោក Jose Mourinho បានថ្លែងប្រាប់ក្នុងព្រឹត្ដិការណ៍ប្រកួតចាញ់ កាលពីថ្ងៃសោរ៍ថា រូបលោកមិនរត់ចោល Chelsea នោះឡើយ ហើយត្រូវតែទទួលខុសត្រូវ នឹងការដឹកនាំ រហូតកីឡាករ អស់ទំនុកចិត្ដលើគាត់។
John Terry បានថ្លែងផងដែរថា ប្រសិនជាមានមនុស្សម្នាក់ អាចទទួលយើងចេញពីការគ្រប់គ្រង នេះ គឺគេនោះជា Mourinho ហើយគឺជាអ្នកគ្រប់គ្រង ដ៏ល្អបំផុត សម្រាប់គាត់ ។ ពួកយើងមានថ្នាក់ដឹកនាំល្អបែបនេះ ពួកយើងនឹងគោរពធ្វើតាមគាត់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី