ប៉ុន្មានថ្ងៃមុន Justin Bieber ធ្វើអោយ ទស្សនិកជន ជាច្រើនមិនស្រណុកចិត្ត ចង់តែវាយតារាក្មេង ម្នាក់នេះព្រោះ តែចរិតទំនើង របស់ខ្លួននៅក្នុង វីដេអូសួរចំលើយ ។ ឥលូវនេះ មានក្មេងសិស្សសាលា វិទ្យាល័យមួយក្រុម បានរកឃើញ គំនិតមួយ ដ៏ប្លែកដើម្បី រៃអង្គាសប្រាក់ សប្បុរសធម៌ ដោយប្រើបទចំរៀង របស់ Justin Bieber ។
សិស្សវិទ្យាល័យ Tenino នៃរដ្ឋ Washington សហរដ្ឋអាមេរិក បានរកឃើញគំនិត មួយដ៏ប្លែក ដើម្បីជួយ រៃអង្គាសប្រាក់ សប្បុរសធម៌ ជួយដល់សាលា សំរាប់សិស្សក្រីក្រមួយ ។ គំនិតនោះគឺ សិស្សទាំងនោះ បានច្នៃបទ Baby របស់ Justin Bieber ចាក់អោយ អ្នកដែលចូលរួម ចង់សាកល្បង និងការប្រកួតនោះ ។ បទ Baby នោះត្រូវបានសិស្ស ច្នៃអោយវា ចាក់ដដែល ទៅវិញទៅមក ដែល ធ្វើអោយសិស្សខ្លះ ទ្រាំមិន បាន ១ នាទីផង ក៏រត់ចេញហើយ ផ្តល់ប្រាក់បរិច្ចាក ។ សិស្សទាំង នោះ បានរៃអង្គាស ជាមួយនិងការ ប្រកួតស្តាប់បទ Baby អោយបានយូរនេះ ទទួលបានប្រាក់ ពីការរៃអង្គាស ប្រមាណ ៥០០ ដុល្លារ ។ ប្រាក់ទាំងនេះ នឹងយកទៅបរិច្ចាក នៅសាលាមួយ ដែល មានឈ្មោះថា Crossover International Academy ។
សាលានេះនឹង ជួយទំនុកបំរុង ក្មេងៗដែលគ្មានអាហារ ហើយក្មេងៗដែល នៅសាលានោះ មិនមា នគ្រែ គេងត្រឹមត្រូវទៀតផង ចំណែកសាលាវិញ មិនសូវមានក្រដាស គ្រប់គ្រាន់សំរាប់ សិស្ស ក្រីក្រទាំងនោះ ប្រើប្រាស់ទេ ។ លោក Connor Stakelin ជាគ្រូដែលដឹកនាំ ការរៃអង្គាសនេះ បាន ប្រាប់ថា វាជាគំនិត ល្អនិងច្នៃប្រឌិតមួយ របស់សិស្ស ហើយវាក៏ដូចជា ការផ្សាយពាណិជ្ជកម្មអោយ Justin Bieber ផងដែរព្រោះវាអាច ជួយអោយ ទស្សនិកជន ណាដែលមិនទាន់ បានស្តាប់បទ របស់ គាត់ បានស្តាប់ហើយអាច ចូលចិត្ត គាត់ក៏ថាបាន ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton