ចិន៖ នាវាមុជទឹកចិនមួយ ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាកត់ត្រាសំឡេងថ្មីមួយនឹង
ត្រូវមុជទឹក ទៅក្នុងសមុទ្រចិនខាងត្បូងនៅឆ្នាំក្រោយ បន្ទាប់ពី មុជទឹកសាកល្បងបាន
ជម្រៅ ៧,០០០ម៉ែត្រ នៅក្នុងសមុទ្រប៉ាស៊ីហ្វិច កាលពីខែមុន។
យោងតាមបណ្តាញសារពត៌មានក្នុងស្រុកមួយរបស់ចិន បានឱ្យដឹងថា នាវាមុជទឹកនេះ
មានបេសកម្មរុករកធនធានរ៉ែធម្មជាតិនៅបាតសមុទ្រ នៅថ្ងៃអនាគត។ ជាពិសេស នៅ
សមុទ្រចិនខាងត្បូងចិននឹងពង្រីកដែនសមុទ្ររបស់ខ្លួន ចាប់ពីឈូងសមុទ្រចិនខាងត្បូង
ឆ្ពោះទៅតំបន់ភាគខាងត្បូងឈៀងខាងកើតប្រទេសអាស៊ី។
យោងតាមអ្នកស្រាវជា្រវចិន បានធ្វើការសន្និដ្ឋានថា នៅក្នុងសមុទ្រចិនខាងត្បូង មាន
ធនធានប្រេងកាត ដែលអាចផលិតប្រេងបានប្រមាណជា ២១៣កោដិធុង៕
ដោយ៖វណ្ណៈ
ប្រភព៖ channelnewsasia