CamNews

កីឡាជាតិ 

ក្រោន​តំឡើង​ប្រព័ន្ធ​ភ្លើង ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ AFC Cup និង League នា​ដើម​ឆ្នាំ​ក្រោយ

(ភ្នំពេញ)៖ អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលភ្នំពេញក្រោន បាននឹងកំពុងរៀបចំការតំឡើងប្រព័ន្ធភ្លើងនៅកីឡដ្ឋាន RSN របស់ខ្លួន ដើម្បីឆ្លើយតមនឹងតម្រូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះ AFC Cup 2017 ជើងទី១ និងការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ដែលគ្រោងចាប់ផ្ដើមនាដើមឆ្នាំ២០១៧ខាងមុខនេះ។

បន្ទាប់ពីតុលាការអាជ្ញាកណ្ដាលអន្ដរជាតិ សម្រេចឲ្យក្លឹបភ្នំពេញក្រោន ចូលរួមប្រកួតវគ្គជម្រុះពាន AFC Cup 2017 ក្លឹបតំណាងកម្ពុជានេះ បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួម ហើយការចាប់ឆ្នោតក៏បានបញ្ចប់ហើយដែរ ដោយភ្នំពេញក្រោន ត្រូវជួបក្រុម Home United របស់សិង្ហបុរី ដើម្បីប្រជែងយកកៅអីវគ្គចែកពូល។ ការប្រកួតរវាងក្រុមទាំងពីរជើងទី១ គឺធ្វើលើទឹកដីកម្ពុជា ពោលគឺភ្នំពេញក្រោន ជួប Home United នៅថ្ងៃទី៣០ ខែមករា លើទឹកដីខ្លួន បន្ទាប់មកទើបជួបគ្នាជើងទី២ នៅសិង្ហបុរី នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ប៉ុន្ដែដោយសារការបំភ្លឺនៅលើទីលានមិនទាន់ដល់កម្រិតស្ដង់ដា AFC ក៏តម្រូវឲ្យក្លឹបភ្នំពេញក្រោន តំឡើងភ្លើងបន្ថែម មុននឹងទទួលសិទ្ធិធ្វើម្ចាស់ផ្ទះជើងទី១ ហើយមកទល់ពេលនេះក្លឹបក៏បានធ្វើតាមការណែនាំរបស់ AFC ជិតរួចរាល់ ១០០% ហើយដែរ។ ហើយការតំឡើងភ្លើងនេះដែរ ក្លឹបក៏ចាត់ទុកជាគុណប្រយោជន៍ ដើម្បីធ្វើជាម្ចាស់ផ្ទះប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មី ដែលគ្រោយនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះផងដែរ៕

No automatic alt text available.

Image may contain: sky

No automatic alt text available.

Image may contain: 11 people, people standing and outdoor

ក្រុមបាល់ទាត់អាជីព ភ្នំពេញក្រោន

ផ្តល់សិទ្ធដោយ​​៖ ខ្មែរថកឃីង


Tags: local sport news