គីវៈ មនុស្សយ៉ាងហោចណាស់ ១៣៣នាក់ស្លាប់ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១២ ដោយសារអាកាស
ធាតុ ចុះត្រជាក់ បើទោះបីជាអាកាសធាតុត្រជាក់នេះ បានបញ្ចប់ទៅហើយក្តី។ នេះបើយោងតាម
សេចក្តីរាយការណ៍ របស់ភ្នាក់ងារ សារព័ត៌មានក្នុងស្រុកបានឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី២៩ ខែធ្នូ
ឆ្នាំ២០១២កន្លងទៅនេះ។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ បានឲ្យដឹងថា ជនរងគ្រោះ
ភាគច្រើន ជាមនុស្សគ្មានទីជម្រក ដែលបានបាត់បង់ជីវិតនៅតាមដងផ្លូវ ក្នុងពេលរាត្រី ខណៈដែល
អាកាសធាតុចុះត្រជាក់ រហូតដល់ដកប្រាំអង្សាសេ(-5Co)។
អាជ្ញាធរបានរៀបចំបោះតង់កំដៅចំនួន ៣.០០០កន្លែង សម្រាប់ជនរងគ្រោះ ដែលកំពុងត្រូវការកន្លែង
ស្នាក់នៅ ប៉ុន្តែមានមនុស្សតិចតួចប៉ុណ្ណោះ ដែលចូលមកស្នាក់នៅក្នុងតង់កំដៅនេះ ដោយសារតែពួក
គេមានបំណងចង់រស់ នៅតាមដងផ្លូវជាង ឬដោយសារភាពភ័យខ្លាចមិនសមហេតុផលមួយចំនួន។
គណៈរដ្ឋមន្ត្រីប្រចាំប្រទេស អ៊ុយ ក្រែន កំពុងរិះរកគ្រប់មធ្យោបាយក្នុងការបញ្ជូនក្រុមយាមល្បាត
សង្គមពិសេស ដើម្បីនាំជនគ្មានទីជម្រកឲ្យមក ស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល