ថ្ងៃមួយ មាននារីម្នាក់មកមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព។
នារី៖ នាងខ្ញុំផោម អើយផោម តែវាមិនស្អុយសោះ ហើយអត់លឺសូរទៀត!
គ្រូពេទ្យ៖ អូរ! អញ្ចឹងមិនអីទេ! ឥឡូវយកថ្នាំទាំងនេះ ទៅលេបចុះ!
នារី៖ អរគុណ! លោកគ្រូពេទ្យ! មួយសប្តាហ៍ក្រោយ!
នារី៖ លោកគ្រូពេទ្យ ថ្នាំលោកគ្មានប្រសិទ្ឋភាពទេ ពេលនេះខ្ញុំផោមលឺខ្លាំង
ណាស់ តែអត់ស្អុយសោះ។
គ្រូពេទ្យ៖ ហា! ជាសះត្រចៀកហើយតើ! នែ! យកថ្នាំនេះ ទៅផឹកទៀតទៅ
ដើម្បីអោយច្រមុះជា (និយាយបណ្តើរលោក គ្រូពេទ្យយកដៃបិទ ច្រមុះបណ្តើរ)៕
ព័ត៌មានទាក់ទងនឹងសំណើចផ្សេងៗ៖
-សំណើចរឿង៖ ឆ្មា មានទម្ងន់!
-សំណើច រឿង៖ ខ្ញុំទើបមកពីស្រែ!
-សំណើច រឿង៖ ស្រីស្រស់ ដេញឡាន!
-សំណើច រឿង៖ ប៉ូលិសបង្រ្កាប គ្រឿងញៀន
-សំណើច រឿង៖ គ្មានអ្នកណាល្អ ជាងប្រពន្ធខ្ញុំ!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke