CamNews

កីឡា 

Ched Evans ត្រូវក្លឹប Maltese ព្រមទទួលយក ក្រោយពេលកីឡាករ ត្រូវក្រុមចាស់បដិសេធន៍ រឿងប្រវត្ដិជាប់គុក

ព័ត៌មានកីឡា៖ កីឡាករ Ched Evans ធ្លាប់មានប្រវត្ដិជាប់ពន្ធនាគារអស់រយៈពេល ៥ ឆ្នាំពីបទចោទប្រកាន់ បានចាប់រំលោភនារី វ័យ ១៩ ឆ្នាំ ហើយទើបតែដោះលែងកាលពីចុងឆ្នាំ ២០១៤ ហើយក៏ត្រូវ​ក្រុមបានដើមបានបដិសេធន៍និងការវិលត្រលប់ចូលវិញ ស្រាប់តែពេលនេះមានក្រុមថ្មីទៀត មានការ​ពេញចិត្ដ ហើយបើកទ្វារចាំទទួលគ្រប់ពេលវេលា។​

ឆាកជីវិតដ៏អភព្វរបស់ Ched Evans វ័យ ២៦ ឆ្នាំ បានត្រូវកាត់ផ្ដាច់ត្រឹមក្ដីសង្ឃឹមចុងក្រោយ ដោយការសន្ដោសប្រណីពីក្លឹប ​Maltese យល់ព្រមទទួល កីឡាករឲ្យចូលហ្វឹកហាត់​ និង បង្កើតកិច្ចកុងសម្រាប់រដូវកាលបន្ដទៅមុខទៀត​។ ស្របពេលនៃការសម្ដែងឡើងដូច្នោះ អនុប្រក្លឹបលោក Stephen Vaughan​បានសម្ដែងមតិផ្ទាល់ខ្លួនរបស់គាត់ថា Maltese club កំពុងតែត្រូវការកីឡាករខ្លាំងៗ សម្រាប់ដំណើរការ​ក្លឹប ហើយវាក៏ស្របពេលដែលក្រុមបានដឹងពីប្រវត្ដិជើងលេងរបស់ Ched Evans ផង ហើយក៏សម្រេច​ថា​ កីឡាករអាចមានសមត្ថភាពសាកសមនិងមុខតំណែងមួយនេះ។​

Ched Evans ធ្លាប់បានចូលទៅហ្វឹកហាត់ក្នុងក្រុមចាស់របស់ខ្លួនកាលពីគាត់ទើបតែលែងចេញពីគុក ប៉ុន្ដែ ការសម្រេចចិត្ដរបស់ថ្នាក់ដឹកនាំក្រុមបានរងការប៉ះទង្គិចនឹង ការយល់ស្របរបស់អ្នកគាំទ្រក្លឹប ដោយ​មិនអនុញាត ឲ្យកីឡាករអាចវិលចូលក្រុមវិញឡើយ សាក្សី និង ភស្ដុតាងជា​ច្រើន ត្រូវស្ដែងឡើង ជា​មួយ​ស្នាមេដៃដល់ទៅ 165000 ដែលមិនយល់ស្របលើកការវិលត្រលប់នេះ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី & Mirror

 


Tags: Sport News Ched Evans Maltese club