កំពង់ស្អឺ ៖ បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាថៅកែក្រុមហ៊ុន មានទាំងអង្គរក្ស ការពារផងនោះ បានផ្ទុះកំហឹង នឹងសមត្ថកិច្ច ចរាចរណ៍ តាមដងផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ដែលបានផាកពិន័យរថយន្តរបស់ខ្លួន ដោយបានស្រែកជេរពាក្យអសុរសជាច្រើន មកលើសមត្ថកិច្ច ។
មន្រ្តីនគរបាលចរាចរណ៍ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅម៉ោងប្រមាណ៨ ព្រឹកថ្ងៃទី១ខែធ្នូ ឆ្នាំ២០១៥នេះ ចំណុចក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយរថយន្តដែលត្រូវផាកពិន័យម៉ាក ធុនត្រា ពាក់ស្លាក់លេខ ភ្នំពេញ 2AA-5399 ។ បន្ទាប់ពីស្រែកជេរចប់ ត្រូវបានអង្គរក្ស របស់លោកថៅកែខាងលើ ចុះពីរថយន្តមក សម្របសម្រួល ព្រោះដឹងថា ថៅកែរបស់ខ្លួនខុស និងបានប្រើឥរិយាបថមិនសមរម្យ ជាមួយសមត្ថកិច្ចចរាចរណ៍ ខណៈដែលសមត្ថកិច្ចផាកពិន័យ មានទាំងវិក័យបត្រឹមត្រូវ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល