ថ្ងៃនេះ អ្នកគ្រូនី បង្រៀនពីមេរៀនសាសនា ដែលនិយាយពាក់ព័ន្ធពីនរក និង ឋានសួគ៌។ បើសិន
នរណាទៅឋាននរក ទីនោះ ជាកន្លែងរស់នៅរបស់មនុស្សសាងបាប ហើយយមមបាលនឹងវាយ
ធ្វើបាបយ៉ាងខ្លាំង ប៉ុន្តែបើសិនជា នរណាបានទៅឋានសួគ៌ ទីនោះជាកន្លែងរស់នៅមនុស្សអ្នកល្អ
និង ជាទីកន្លែងស្រស់ស្អាតណាស់។ ពោលចប់ អ្នកគ្រូក៏សួរ ទៅសិស្សតូចៗ របស់ខ្លួន។
អ្នកគ្រូ៖ តើអ្នកណាចង់ទៅឋានសួរខ្លះ លើកដៃ?
ពេលនោះ កូនសិស្សក្នុងថ្នាក់រៀន គ្រប់ៗគ្នា លើកដៃគ្រប់គ្នា លើកលែងតែក្មេងស្រីលីនដា ម្នាក់
ប៉ុណ្ណោះមិនលើកដៃ។ ដោយឆ្ងល់ អ្នកគ្រូ ក៏សួរ ទៅលីនដា!
អ្នកគ្រូ៖ លីនដា! ហេតុអ្វីប្អូនមិនលើកដៃ មិនចង់ទៅឋានសួរ នឹងគេទេឬ?
លីនដា៖ ចង់ទៅអ្នកគ្រូ! ប៉ុន្តែអ្នកម៉ាក់ ខ្ញុំប្រាប់ថា ថ្ងៃនេះចេញពីរៀនហើយ ឲ្យប្រញាប់ត្រលប់
ទៅផ្ទះវិញ! អញ្ចឹងហើយ ខ្ញុំទៅឋានសួគ៌ ជាមួយមិត្តភក្តិមិនបានទេ!
អ្នកគ្រូ៖ !!!!!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke