អន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរ
ទេស cbslocal កាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា បុរសវ័យ ៣២ ឆ្នាំម្នាក់ត្រូវដេក
គុក ២០ ឆ្នាំ បន្ទាប់ពីគាត់ ខាំអ្នករស់នៅរួមបន្ទប់ជាមួយគ្នា។
គួរបញ្ជាក់ផងដែរថា បុរសវ័យ ៣២ ឆ្នាំ រូបនោះ មានឈ្មោះថា Jacques Quinn ជាពលរដ្ឋរស់
នៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត ការចាប់ឃាត់ខ្លួន ក៏ដូចជា ការសំ
រេច ក្នុងការដាក់ពន្ធនាគារនេះ អាចធ្វើទៅបាន បន្ទាប់ពីភ្នាក់ងារមានសមត្តកិច្ចបានរកអោយ
ឃើញថាគាត់បានខាំ មនុស្សស្រីម្នាក់ ដែលជាអ្នករស់នៅរួមបន្ទប់ជាមួយគ្នា ខណៈពេលដែល
គាត់កំពុងតែឈ្លោះគ្នាជាមួយមិត្តស្រី ក៏ដូចជាស្ថិតនៅក្នុងស្ថានភាពស្រវឹងជោគថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ពួកគេទាំងបីនាក់ រស់នៅក្នុងបន្ទប់តែមួយ។ទន្ទឹមនឹងមានការចាប់ឃាត់ខ្លួន
ប៉ូលីសក៏បានរកអោយឃើញថា គាត់មិនត្រឹមតែជាប់ចោទពីបទបង្ករបួសស្នាមប៉ុណ្ណោះទេ តែក៏
ជាប់ចោទពីបទរត់ពន្ធគ្រឿងញៀន និង ចោរកម្មថែមទៀតផង ដែលក្រោយមកទើបឈានទៅ
ដល់ការសំរេចដាក់ពន្ធនាគារ ២០ ឆ្នាំតែម្តង៕
ដោយ ៖ រិទ្ធី
ប្រភព ៖ cbslocal