CamNews

តារា 

ទិត្យ វិច្ឆិកា ៖«បើខ្ញុំស្លាប់ គឺ​ត្រូវ​ស្លាប់​ដោយ​មាន​កិត្តិយស..!»

ភ្នំពេញ៖ អតីតតារាចម្រៀង ម្ចាស់បទ «សូរិយាអស្តង្គត» លោក ទិត្យ វិច្ឆិកា ថ្មីៗនេះ បានជួបគ្រោះថ្នាក់ មិនគួរនឹកស្មានមួយ ខណៈដែលលោក កំពុងតែធ្វើដំណើរ តាមផ្លូវទៅញ៉ាំបាយសុខៗ ស្រាប់តែដួលផ្កាប់មុខ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ រស់នៅក្បែនោះ ជួយសង្គ្រោះដឹកយកទៅព្យាបាល នៅមន្ទីពេទ្យខេត្តសៀមរាប ទាល់ពេលវេលា។

បន្ទាប់ជួបគ្រោះថ្នាក់ខាងលើ គេសង្កេតឃើញ លោក ទិត្យ វិច្ឆិកា បានសរសេរបង្ហោះ ប្រាប់ទសស្សនិកជនថា «ស្នាមញញឹមរបស់លោក បានត្រឡប់មកជាថ្មី ហើយពេលនេះ លោកក៏បានចាកចេញពីមន្ទីរពេទ្យវិញហើយ គឺត្រូវត្រឡប់ ទៅតំបន់ភ្នំដងរែកវិញ »។ ទោះបីជាសុខភាព របស់លោកមិនទាន់ល្អ ដូចដើមវិញក៏ ដោយតែអារម្មណ៍របស់លោក រីករាយខ្លាំងណាស់ ដោយសារតែបងប្អូនខ្មែរ ផ្តល់កំលាំងចិត្តឲ្យលោក ជាបន្តបន្ទាប់ ។

លោក ទិត្យ វិច្ឆិកា បានបន្តថា «ខ្ញុំបាទសូមថ្លែងអំណរគុណ យ៉ាងខ្លាំង ចំពោះបងប្រុសនិងបងស្រី និងបងប្អូនខ្មែរទាំងអស់គ្នា ដែលបានផ្តល់កំលាំងចិត្តឲ្យខ្ញុំ សូមឲ្យយជួបប្រទះ តែសេចក្តីសុខគ្រប់ប្រការ កុំបីឃ្លាងឃ្លាតឡើយ ។បើសិនជាថ្ងៃណាមួយខ្ញុំស្លាប់ ត្រឡប់ទៅវិញ រាងកាយរបស់ខ្ញុំ បាត់មែន តែទោះជាយ៉ាងណា ក៏ខ្ញុំនៅសល់កិត្តិយស បន្តិចបន្តួច សល់នៅលើទឹកដីកំសត់នេះ សំរាប់អ្នកជំនាន់ក្រោយ នឹកដល់ខ្ញុំដែរ។ ជនជាតិខ្មែរម្នាក់ៗ គឺស្រលាញ់ ជាតិដូចគ្នា..!» ។

ជាមួយគ្នានេះដែរ អតីតតារាចម្រៀងលោក ទិត្យ វិច្ឆិកា ក៏បានសុំការអភ័យទោស ចំពោះប្រជាពលរដ្ឋ ដែលរស់នៅភូមិច្រនាង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋ រស់នៅភូមិកម្មករ ឃុំសំលាញ់ ស្រុកអង្គរជ័យ ខេត្ត កំពត ដែលលោកធ្លាប់សន្យាជីកស្រះជូននោះ សូមមេត្តារងចាំ បន្តិចសិន ព្រោះជំនួយសប្បុរសជនខ្មែរ ក្រៅប្រទេស និងមូលនិធិខ្មែរ នៅមិនទាន់មកដល់ ។

លោក ទិត្យ វិច្ឆិកា បានបន្ថែមថា សម្រាប់កុមាររស់នៅ ស្រុកសំរោងទង ខេត្តកំពុងស្ពឺ ដែលអត់សាលារៀន សូមទាំងអស់គ្នា កុំបារម្ភ ហើយត្រូវរង់ចាំពូសិន ពូនឹងព្យាយាមរកមូលនិធិ មកសាងសង់សាលាមត្តេយ្យ បេះដូងខ្មែរសំរោងទង ឲ្យក្មួយៗបានរៀនសូត្រ និងមានស្រះទឹកមួយ សម្រាប់អ្នកទាំងអស់គ្នា ប្រើប្រាស់ដោយ សប្បាយរីករាយ ជាមិនខាន៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Tith vechaka Star news local news