CamNews

តារា 

សូដា នីតា គិតថា​ជីវិត​ជា​តារា​ល្បី ហាក់​រស់​នៅ​ក្នុង​គំនាប​ពី​មហា​ជន

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី រាងខ្ពស់ស្រឡះ កញ្ញា សូដា នីតា បានបង្ហោះសារខ្លីមួយ រៀបរាប់ពីអារម្មណ៍ ឈឺចាប់ ទទូចឲ្យទស្សនិកជន យល់ពីអារម្មណ៍របស់នាង និងអ្នកសិល្បៈដទៃ បើទោះបីជាអ្នកសិល្បៈ គឺជាមនុស្សរបស់មហាជនក៏ដោយ ក៏មានសេចក្តីថ្លៃថ្នូរ មានបេះដូង ដូចមនុស្សធម្មតាដែរ ។

តាមរយៈសារខ្លីមួយ ដែលស្រីស្អាត សូដា នីតា បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook បាន សរសេររៀបរាប់ឲ្យដឹងថា «មាន fan (អ្នកគាំទ្រ)ជាច្រើន និយាយថា បងកើតមកជា តារាសប្បាយណាស់មែនទេបង? តែខ្ញុំថា ធម្មតាត្រូវរកស៊ី ធ្វើការដូចគេដូចឯង ខ្ញុំគិតយើងខ្ញុំយ៉ាប់ជាងអ្នកធម្មតាទៅទៀត ត្រូវធ្វើការងារមិនស្គាល់យប់ថ្ងៃ ហើយយើងខ្ញុំ ស្ថិតនៅក្នុងភ្នែកមហាជន ចង់និយាយ ចង់ធ្វើអី ចង់ទៅណា ចង់យំ ចង់សើច ចង់មានសង្សារស្នេហា បណ្តើរ ទៅណាក៏មិនបាន ពេលខ្លះ យើងខ្ញុំមិនដែលស្គាល់ផង គេស្អប់គេមិនចូលចិត្ត គេនិយាយចេះនិយាយចុះ ។ល។»។

ស្រីស្រស់ សូដា នីតា បានរៀបរាប់ពីអារម្មណ៍ ក្នុងក្រអៅបេះដូងទៀតថា « ជាការពិតណាស់យើងខ្ញុំ ជាតារាយល់ពីមហាជន តែគេវិញ មិនយល់ចិត្តតារាទេ ចេះតែនិយាយថា ឫកណាស់ ការពិតទៅយើងខ្ញុំ ជាតារាទៅណាមកណា ពិតក្រែងចិត្ត មហាជនណាស់ ។ ហ៊ឺ..! ធ្វើជាតារានេះ ពិតជាមានគំនាបណាស់ ចំណែកសារព័ត៌មានវិញចាំតែសរសេរទេ មិនខ្វល់ថា ពិតមិនពិតទេ សរសេរចាំបកស្រាយតាមក្រោយ បងប្អូនយល់ទេ នេះហើយជីវិតតារាល្បី ដូចជាយើងខ្ញុំ »។

នៅក្នុងសាររបស់ តារាស្រីរូបនេះ បានសរបញ្ជាក់ឲ្យឃើញច្បាស់ ពីទឹកចិត្តអ្នកសិល្បៈ ដែលនាងបានរៀបរាប់ពីទុក្ខ លំបាកផ្ទាល់ខ្លួន ហើយបានប្រៀបប្រដូច ជីវិតអ្នកសិល្បៈ រស់នៅក្នុងគំនាបរបស់មហាជន និងអ្នកគាំទ្រ ព្រោះពេលធ្វើអ្វីមួយ ក៏ស្ថិតក្នុងក្រសែភ្នែករបស់មហាជន ។
ជាការពិត អ្វីដែលតារាសម្ដែង និងជាពិធីការិនី សូដា នីតា បានលើកឡើងខាងលើនេះ ត្រូវបានមជ្ឈដ្ឋានមហាជន សន្និដ្ឋានបានថា នាងកំពុងតែសម្ដែងក្ដីព្រួយបារម្ភខ្លាំង ចំពោះជីវិតឯកជន របស់ខ្លួន ក្នុងនាមជាតារាល្បី និងខ្លាចស្រមោលនៃទង្វើខ្លួនឯងដែលបានប្រព្រឹត្តិ ដែលជារឿងរ៉ាវមួយមិនចង់ឲ្យមហាជនដឹងជាសាធារណៈ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh