CamNews

យល់ដឹង 

វិធី​ធ្វើ​អោយ​បុរស​ចាប់អារម្មណ៍​មក​លើ​អ្នក​

ស្ត្រី​ខ្មែរ​តែងតែ​មានការ​ខ្មាស​អៀន​ហើយ​តាម​ប្រពៃណី​នោះ​គេ​យល់​ថា​វា​ជា​ រឿង​មិន​សម
​នោះ​ឡើយ​ដែល​ស្រីៗ​ត្រូវ​ទាក់ទង​នឹង​បុរស​មុន​នោះ​។​តើ​វា​ពិតជា ​ត្រឹមត្រូវ​ឬ​។​ដោយ​ប្រកាន់​
យក​ទម្លាប់​មួយ​នេះ​ ស្ត្រីៗ​ពេល​ខ្លះ​ក៏​បាត់បង់​នូវ​អ្វី​ដែល​ខ្លួន​ចង់បាន​។

​តើ​ហេតុ​អ្វី​ក៏​ បុរសៗ​អាច​ចាប់ផ្តើម​ទាក់ទង​ស្ត្រី​ដែល​ខ្លួន​យល់​ថា​ស្អាត​និង​ស្រលាញ់​ ប៉ុន្តែ​
ស្ត្រីៗ​ត្រូវ​គេ​យល់​ថា​ជា​រឿង​មិន​សមរម្យ​នឹង​ធ្វើ​ទៅ​វិញ​នៅ​ ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​បុរស ​។​
ការ​សម្រេចចិត្ត​គឺ​ស្ថិត​នៅ​លើ​ខ្លួន​ របស់​អ្នក​។​បើ​អ្នក​គិត​ដូច្នេះ​មែន​នោះ​អ្នក​នឹង​បាត់បង់​
ឱ​កាស​មួយ​ហើយ​។ ​ប៉ុន្តែ​បើសិនជា​អ្នក​ចង់​យល់​ពី​វិធី​ដើម្បី​ធ្វើ​អោយ​បុរស​ចាប់អារម្មណ៍​ មក​
លើ​រូប​អ្នក​នោះ​ ចូរ​ពិនិត្យ​មើល​ទិច​និ​ច​ទាំង​ប្រាំ​ខាងក្រោម​នេះ​:
១. ​ បុរសៈ​ តើ​គាត់​អាច​ចាប់អារម្មណ៍​អ្នក​បែប​ណា​ប្រសិនបើ​គាត់​មិន​ស្គាល់​ថា​អ្នកជា​
នរណា​នោះ​?​ ដើរ​សំដៅ​ទៅ​រក​គាត់​ និង​ចាប់ផ្តើម​និយាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​
បង្កើត​នូវ​អារម្មណ៍​ ជាមួយ​គ្នា​និង​គ្នា​ ដូច​ជា​និយាយ​អំពី​ថ្នាក់រៀន​,​ ថ្ងៃ​ឈប់​សំរាក​ដែល​នឹង​
មក​ដល់​ ឬអ្វី​ផ្សេងៗ​ដូច​ជា​សម្លៀក​បំពាក់​របស់​គាត់​។​
២.​ ក្រសែភ្នែកៈ​ កុំ​សម្លឹង​មើល​គាត់​ដោយ​ការ​អោន​ទៅ​ក្រោម​ ឬអ្វី​ផ្សេង​,​ សូម​អោយ​ច្បាស់​
ថា​ អ្នក​បាន​មើល​ភ្នែក​របស់​គាត់​នៅ​ពេល​ដែល​គាត់​កំពុងនិយាយ​ជាមួយ​អ្នក​។​
៣. ​ ញញឹមៈ​ នៅ​ពេល​ដែល​អ្នក​ញញឹម​,​ វា​ដូច​នាំ​អោយ​គាត់​រាក់ទាក់​ជាមួយ​អ្នក​។​ បន្ថែម​ពី​
នេះ​,​ វា​នឹង​ធ្វើ​អោយ​បុរស​នោះ​ចង​ចាំ​អ្នក​ជាង​នារី​ដទៃ​។​
៤.​កុំ​ធ្វើ​ជា​ មនុស្ស​អន់​ចរិត​:​អ្នក​ប្រហែលជា​បង្កើត​នូវ​ការ​សប្បាយ​ ឬ​បង្វិល​ភ្នែក​របស់​អ្នក​
ទៅ​គាត់​ដើម្បី​លាក់បាំង​នូវ​អារម្មណ៍​របស់​អ្នក​ ។​ កុំ​ធ្វើ​របៀប​នេះ​,​ វា​នឹង​បង្ហាញ​អោយ​គាត់​
នូវ​សញ្ញា​អាក្រក់​។​ ជំនួស​នេះ​,​ ធ្វើ​អ្វី​ដែល​ទាក់ទាញ​ និង​មើលទៅ​ផ្អែមល្ហែម​។​ ប៉ុន្តែ​ កុំ​
មើលទៅ​ផ្អែមល្ហែម​ជ្រុល​ពេក​។​ អ្នក​ត្រូវ​តែ​មានការ​លាក់បាំង​ខ្លះ​។​
៥. ​ កុំ​បញ្ឈប់ៈ​ អ្នក​មិន​អាច​សង្ឃឹមថា​គាត់​នឹង​ធ្វើ​គ្រប់​យ៉ាងនោះ​ទេ​,​ សូម​ប្រាកដ​ថា​អ្នក
រក្សា​ទំនាក់ទំនង​របស់​អ្នក​ដោយសារ​ការ​និយាយ​គ្នា​លេង​ ជា​រឿយៗ ៕
(ដកស្រង់ពី health.com.kh)

Tags: