CamNews

គ្រោះថ្នាក់ 

សំណាងមួយក្នុងមួយលានគ្រោះថ្នាក់ វ័យ ១៧​ ឆ្នាំត្រូវពស់មានពិស ខ្លាំងបំផុតលើលោក ខាំតែមិនស្លាប់

គ្រោះថ្នាក់បះសក់ ៖​​ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស បានចេញដែល
បានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា​ យុវវ័យ​  វ័យ ១៧ ឆ្នាំម្នាក់ត្រូវ
បានអោយស្គាល់ថា  គេពិតជាមានសំណាងមូយក្នុងចំណោមមួយពាន់គ្រោះថ្នាក់  ស្របពេល
ដែលគេត្រូវបានពស់ដែលមានពិសខ្លាំងបំផុតលើលោកខាំ តែមិនស្លាប់។


          ប្រភេទពស់ម៉្យាង ដែលត្រូវបានអោយដឹងថា មានពិសខ្លាំងបំផុតលើលោក

លើសពីនេះទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា គ្រាន់តែពិស
របស់វាមូយអាចសម្លាប់មនុស្សពេញវ័យ​ បានដល់ទៅជិត ១០០ នាក់ឯណោះ ដោយឡែកនា
ពេលនេះ  គេបែរជាឃើញថា យុវវ័យ ១៧ បែរជារស់រានមានជីវិត​ទៅវិញ បន្ទាប់ពីត្រូវបានវា
ខាំ។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ បើនិយាយពីអត្តសញ្ញាណរបស់យុវវ័យ ១៧ ឆ្នាំរូប
នោះមិនទាន់ត្រូវបានបញ្ជាក់អោយដឹងនោះទេ គ្រាន់តែបានដឹងថា រឿងឧបទ្ទេវហេតុមួយនេះ
បានកើតឡើងនៅឯ Kurri Kurr ភាគខាងជើងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី កាលពីរសៀល
ថ្ងៃពុធ។

ទន្តឺមនឹងការសំរាកព្យាបាលនៅឯមន្ទីរពេទ្យ ​​ Mater hospital ក៏មានការបញ្ជាក់អះអាងពីវេជ្ជប
ណ្ឌិត Geoff Isbister ដែលបានព្យាបាលដោយផ្ទាល់ទៅនឹងយុវវ័យ វ័យ ១៧ ឆ្នាំរូបនេះ ដោយ
បាននិយាយបញ្ជាក់ថា​ គេពិតជាមានសំណាងខ្លាំងណាស់ ខណៈពេលដែលគេបានមកដល់ម
ន្ទីរពេទ្យ បានទាន់ពេលវេលា ស្របពេលដែលក្រុមវេជ្ជបណ្ឌិតបានប្រឹងប្រែងអោយអស់ពីលទ្ធ
ភាពក្នុងការជួយសង្គ្រោះរូបគេ៕


Tags: international news strange entertainment