ព័ត៌មានកីឡា៖ កីឡាករ Cristiano Ronaldo ត្រូវបានមហាជនថ្កោលទោសថាជាមនុស្សអាក្រក់ ក្រៃលែងក្រោយពេលកីឡាករ ភ្លាត់ស្នៀតទាត់កីឡាករដៃគូប្រកួតមួយជើង កាលពីប្រកួតចុងសប្ដាហ៍មុន រវាងក្លឹប Real Madrid ប៉ះជាមួយម្ចាស់ផ្ទះ Real Betis ក្រោមលទ្ធផលពិន្ទុ ១-១ ក្នុងព្រឹត្ដិការណ៍ La Liga។
Cristiano Ronaldo បានគេចវេសពីការពិន័យជាលើកទី២ ហើយចំពោះកំហុសដែលកីឡាករបានប្រព្រឹត្ដឡើងទាំងពីការប្រកួត ខណៈម្ដងដំបូងកីឡាករបានទាត់ខ្សែបម្រើ របស់ក្លឹប Sporting Gijon គឺកីឡាករ Nacho Cases កាលពីសប្ដាហ៍កន្លងទៅ ក្នុងលទ្ធផលពិន្ទុ Real Madrid យកឈ្នះ Sporting Gijon ៥-១ ចំណែកកំហុសទី២ កីឡាករ បានជ្រុលជើងទាត់កីឡាករ Francisco Molinero ប៉ុន្ដែអាជ្ញាមិនបានមើលឃើញនោះទេ ក្នុងកំលុងពេលប្រកួតនោះ។ កំហុសទាំងពីរលើកនេះ Ronaldo ទទួលបានលទ្ធផលត្រឹមតែការពិន័យកាតលឿង តែប៉ុណ្ណោះគឺកំហុសលើកដំបូង ដែលធ្វើឲ្យមហាជនជាពិសេសកីឡាកររងគ្រោះផ្ទាល់ មានការខឹងសម្បើម ខណៈដែលទ្ធផលក៏អាចត្រូវពិន័យជាកាតក្រហម ដូច្នេះហើយទើបមានការថ្កោលទោសថាជាមនុស្សអាក្រក់។
Ronaldo ក៏បានបញ្ជាក់ទៅវិញផងដែរថា គាត់គ្មានចេតនា នឹងធ្វើយ៉ាងដូច្នេះទេ ហើយវាក៏មិនគួរកើតរឿងចឹងដែរ ក្រោមលទ្ធផលដែលបានបង្ហាញ ប្រសិនជាគាត់មានបំណងលើពួកគេវិញនោះ គ្មានមូលហេតុអ្វីដែលពួកគេ អាចដើរចេញរួចយ៉ាងដូច្នេះទេ។
កីឡាកររងគ្រោះម្ដងក្រោយ គឺ Francisco Molinero បានទទួចថា សកម្មភាព Ronaldo ពេលនោះពិតជាអាក្រក់ខ្លាំង ណាស់ ប៉ុន្ដែអាជ្ញាកណ្ដាលមិនបានឃើញនោះទេ រហូតបន្ដការប្រកួតធម្មតា។ ប្រសិនជាអាជ្ញាកណ្ដាលបានឃើញ គេក៏មិនអាចគេចផុតផងដែរ។
កីឡាកររងគ្រោះទី១
កីឡាកររងគ្រោះទី២
ដោយ៖ អឿ អ៊ុយ
ប្រភព៖ independent