CamNews

ព័ត៌មានអន្តរជាតិ 

ផ្តល់ប្រាក់រង្វាន់ ដល់ទៅ ៥ សែនដុល្លារ បើសិនណា ផ្តល់ព័ត៌មាន ឈានដល់ការចាប់ឃាត់ខ្លួន ម្ចាស់នាវា Sewol

ព័ត៌មានអន្តរជាតិ ៖ ព្រះរាជអាជ្ញា កូរ៉េខាងត្បូង នៅថ្ងៃច័ន្ទ​កាន់តែដាក់បន្ទុក កាន់តែខ្លាំង ទៅលើករ ណីតាមចាប់ខ្លួន បុរសម្នាក់ ដែលត្រូវបានគេជឿថា ជាពាណិជ្ជករ ម្ចាស់នាវា Sewol ដែលបានលិច កាលពីពេលកន្លងទៅនេះ ពោលខណៈមានការរត់គេចខ្លួន មកទល់នឹងបច្ចុប្បន្នភាព ព្រះរាជអាជ្ញា បានប្រកាស ថានឹងមានការផ្តល់ជាប្រាក់រង្វាន់ ដល់ទៅ ៥ សែនដុល្លារ     ដល់ បុគ្គលរូបណា ដែល អាចផ្តល់ជាព័ត៌មានលម្អិត ឈានទៅដល់ការចាប់ឃាត់ខ្លួន ជនជាប់ចោទខាងលើ ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា ចំនួនសាច់ប្រាក់ នៃការផ្តល់ជាប្រាក់រង្វាន់បានកើនឡើងគុណ ដល់ទៅ ១០ ដងឯណោះ បើធៀបទៅនឹង ការប្រកាស់ផ្តល់កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន ពោល មានសេចក្តីប្រកាស សរបញ្ជាក់បានថា នឹងមានការផ្តល់ជាប្រាក់រង្វាន់​ ៥ ម៉ឺន ដុល្លារ ដល់ពលរដ្ឋរូប ណាដែលបានផ្តល់ជាព័ត៌មាន រហូតដល់អាច ឈានដល់ការចាប់ឃាត់ខ្លួន លោក Yoo Byung-eun ជាសហគ្រិន ត្រូវជាម្ចាស់នាវា Sewol ដែលបានលិច កាលពីពេលកន្លងទៅនេះ   ក្រោមស្លាកសញ្ញា ក្រុមហ៊ុន Chonghaejin Marine Co ។

គួររំឭកថា Chonghaejin គឺជាសហគ្រាស ម្ចាស់នាវា Sewol និងប្រតិបត្តិការនាវាចម្លង ទម្ងន់ជិត ៧ ពាន់តោនមួយនេះ ដែលបានលិច កាលពីថ្ងៃទី ១៦ មេសាកន្លងទៅដោយនៅក្នុងនោះបានបណ្តាល អោយមនុស្សច្រើនជាង ៣០០ នាក់ បានស្លាប់បាត់បង់ជីវិត ភាគច្រើនគឺជា សិស្សនិស្សិត មកពីសា លាមួយកន្លែង ។

ប្រភពបញ្ជាក់ថា លោក Yoo ក៏កំពុងតែស្ថិតនៅក្រោមការតាមចាប់ឃាត់ខ្លួន​ដើម្បីនាំមកសួរចម្លើយ ខណៈគាត់កំពុងតែ ប្រឈមជាមួយនឹង ការចោទប្រកាន់   ទាក់ទិនទៅនឹង ករណីលិចនាវាខាងលើ ពោលទាក់ទិន ទៅនឹងកង្វះខាត ផ្នែកសុខសុវត្ថិភាព    ក៏ ដូចជា  រំលោភបទបញ្ញត្តិមួយចំនួនផ្សេង ទៀត ។

ព្រះរាជអាជ្ញាជាន់ខ្ពស់ កូរ៉េខាងត្បូង  Kim Hoe-​ ​ Jong  សរបញ្ជាក់ ដល់ភ្នាក់ងារ សារព័ត៌មាន AFP អោយដឹងថា យើងសង្ឃឹមថា   ប្រាក់រង្វាន់  កាន់តែច្រើន នឹងនាំអោយមានការពន្លឿនដល់ ការចាប់ ឃាត់ខ្លួន ជនជាប់ចោទខាងលើ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia


Tags: Int news Unt news Breaking news Seoul Korea North Korea South Korea Ferry