កាប៊ុល៖ បើតាមប្រភពពីខេត្តមួយ ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងនៅថ្ងៃអង្គារនេះថា
យន្តហោះដឹកទំនិញ មួយគ្រឿងបានធ្លាក់ កាលពីថ្ងៃច័ន្ទ ទី២៩ ខែមេសា នៅស្រុក បាក្រាម ខេត្ត
ប៉ាវ៉ាន់ ភាគខាងកើតប្រទេស អាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្ស ដែលជិះនៅលើយន្តហោះ
នោះ ចំនួន ០៧នាក់ស្លាប់។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៣
ស្រុក បាក្រាម មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង កាប៊ុល ប្រទេសអាហ្វ
ហ្គានីស្ថាន ហើយក៏មានមូលដ្ឋានយោធា សំខាន់របស់កងកម្លំាងអាមេរិក ស្ថិតនៅទីនោះផងដែរ។
ប្រភពបាននិយាយថា ក្នុងចំណោមជនរងគ្រោះទំាងនោះ មាន ០៥នាក់ ជាជនជាតិអាមេរិកផងដែរ។
មេប៉ូលីសប្រចាំនៅខេត្ត ប៉ាវ៉ាន់ លោក អាប់ឌុល រ៉ាម៉ាន់ សាចាង បានប្រាប់ស៊ិនហួ កាលពីថ្ងៃច័ន្ទថា
ឧប្បតិហេតុធ្លាក់នេះ បានកើតឡើង នៅផ្លូវហោះហើររបស់យន្តហោះ ដោយសារតែបញ្ហាបច្ចេក
ទេស បន្ទាប់ពីយន្តហោះចាប់ផ្តើម ហោះហើរបានបន្តិច។
ក្រោយការធ្លាក់នេះកើតឡើង ក្រុមឧទ្ទាមតាលីបង់ ដែលបានក្រុមបះបោរ ក្នុងការប្រយុទ្ធ ជាងមួយ
ទសវត្សរ៍ក្នុងប្រទេស បានចេញមុខអះអាង ទទួលខុសត្រូវចំពោះ ហេតុការធ្លាក់នេះផងដែរ។
ក្រុមឧទ្ទាមប្រដាប់អាវុធនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជូនទៅកាន់ សារព័ត៌
មានដោយអះអាងថា ក្រុមប្រយុទ្ធតាលីបង់ បានយកយន្តហោះដឹកទំនិញ របស់កម្លំាងអាមេរិក ជា
គោលដៅវាយប្រហារ នៅមូលដ្ឋានអាកាសក្នុងស្រុក បាក្រាម កាលពីវេលាម៉ោង ០៤រសៀលម៉ោង
ក្នុងតំបន់កាលពីថ្ងៃច័ន្ទ។ យន្តហោះត្រូវភ្លើងឆេះ ហើយអ្នកជិះទំាងអស់ត្រូវសា្លប់ផងដែរ។ ចំណែក
យោធាអាមេរិក នៅមិនទាន់ធ្វើការ អត្ថាធិប្បាយនៅឡើយទេ ពាក់ព័ន្ធនឹងការធ្លាក់នេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល